Connect with us

ព្រោះតែចិត្តស្មោះជាមួយស្នេហា ទោះមានគូដណ្តឹងរួចក៏ដោយ ក៏ចិត្តនៅតែស្រឡាញ់សង្សារចាស់ ក្នុងភាពយន្តភាគរឿង “ផ្កាស្លា”

ភ្នំពេញ៖ តើអ្នកណាខ្លះយល់ពីសេចក្តីស្នេហាពិត? រឿងរ៉ាវជាច្រើន បានឆ្លុះបញ្ចាំងពីសាច់រឿងរបស់សង្គម រវាងស្នេហាត្រីកោណ បង្កើតជាការឈ្នានីស គំនុំ ក៏ព្រោះតែចង់បាននូវអ្វីដែលខ្លួនស្រឡាញ់ ទាំងដឹងខ្លួនមានគូដណ្តឹងរួចក៏ដោយ ក៏វាមិនអាចឃាត់ចិត្តនារីម្នាក់នេះ បាននោះឡើយ។

ភាពយន្តភាគរឿង “ផ្កាស្លា” ជារឿងពិតមួយដែលឆ្លុះបញ្ចាំងពីស្នេហាយុវវ័យ ក្នុងវ័យសិក្សា ដែលកំពុងតែពោរពេញនូវក្តីស្រឡាញ់ ប៉ុន្តែត្រូវបានម្តាយបង្ខំឱ្យកូនស្រីរបស់ខ្លួនមានគូដណ្តឹង ទាំងចិត្តមិនដែលស្រឡាញ់បុរសម្នាក់នោះឡើយ។ សង្គ្រាមស្នេហាត្រីកោណ បានផ្ទុះឡើងក្នុងពេលតែមួយ រវាងបុរសសង្ហា និងនារីស្រស់សោភាទាំងពីរដួង ធ្វើឱ្យស្នេហាមួយនេះកាន់តែក្តៅគគុក ព្រោះតែស្នេហាសុខចិត្តបោះបង់អ្វីៗ ព្រោះតែបុរសម្នាក់នោះន។

កម្រងរឿងភាគថ្មីប្រចាំស្ថានីយទូរទស្សន៍ CTN នឹងមកដល់ឆាប់ៗនេះ និងធ្វើឱ្យទស្សនិកជនកាន់តែជក់ចិត្ត ទាំងឈុតឆាក ទាំងសាច់រឿងបែបមនោសញ្ចេតនា ដោយមានការចូលរួមពីសំណាក់តារាចម្រៀងដ៏ល្បីប្រចាំ TMS និងតារាសម្តែងវ័យក្មេងជាច្រើនដួងទៀត ប្រាកដជាមិនធ្វើឱ្យទស្សនិកមិនខកបំណងនោះឡើយ។ ចង់ដឹងកាន់តែច្បាស់ កុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នា។

ស្ថានីយទូរទស្សន៍ CTN នឹងធ្វើការចាក់ផ្សាយនៅភាពយន្តភាគរឿង “ផ្កាស្លា” នៅក្នុងពេលឆាប់ៗនេះ៕

(ទស្សនាវីដែអូ)

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com