Connect with us

មួយរំពេចសោះតុក្កតាឆ្មា និងកណ្តុរ មានអាយុកាល ៨០ ឆ្នាំបាត់

កម្សាន្ត៖ រឿងតុក្កតាឆ្មា កណ្តុរ បានក្លាយជាការចងចាំកាលពីវ័យកុមារដ៏ល្អ សម្រាប់អ្នកគាំទ្ររឿងតុក្កតាល្បីមួយនេះ ដោយសារតែសាច់រឿង ដែលនិពន្ធឡើងពីសត្វកណ្តុរមួយក្បាលតែងរំខានដល់ឆ្មាមួយឈ្មោះ Tom រៀងរាល់ថ្ងៃកម្រ នឹងមានពេលត្រូវគ្នា បានធ្វើឱ្យអ្នកគាំទ្រជាច្រើនផ្ទុះសំណើច តាមរយៈការញ៉េះញ៉ោះគ្នារវាងតួអង្គទាំង២នេះ។

អ្នកនិពន្ធ បានបង្កើតរឿងនេះឡើងដោយមិនមានភាសាសន្ទនាឡើយ តែងសាច់រឿង និងសំឡេងតន្ត្រីបានធ្វើឱ្យអ្នកគាំទ្រជក់ចិត្តជាមួយមិនតិចឡើយ។ យ៉ាងណាមិញរឿងតុក្កតា Tom & Jerry បានចេញដំបូងបំផុតក្នុងឆ្នាំ ១៩៤០ ដែលមានការគាំទ្រខ្លាំងរហូតបានទទួលការតែងតាំងពានរង្វាន់អូស្ការ សម្រាប់គំនូរជីវចលដែលមានសាច់រឿងខ្លី ហើយល្អបំផុត មិនត្រឹមតែប៉ុណ្ណោះ អ្នកគូរគំនូរជីវចលក្នុងរឿងនេះដែរ ក៏ត្រូវបានគេផ្តល់កិត្តិយសឱ្យផងដែរ។

មកទល់ពេលនេះតុក្កតារឿង ឆ្មា និងកណ្តុរ មានអាយុកាល ៨០ ឆ្នាំហើយ តែរឿងនេះនៅតែជាពេញនិយមសម្រាប់ទស្សនិកជនតាមដានមើលមិនជិនណាយឡើយ៕

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com