Connect with us

នៅសល់តែ១ថ្ងៃទៀតទេ ប្រិយមិត្តប្រាកដជាចង់ដឹងថា ភាពយន្តភាគថៃរឿង “អព្ភូតហេតុស្នេហ៍” ល្អមើលប៉ុណ្ណា? ជួបគ្នាឆាប់ៗនេះ

ភ្នំពេញ៖ នេះជាអ្វីដែលប្រិយមិត្តទន្ទឹមរង់ចាំទស្សនានូវភាពយន្តភាគដ៏ល្បីប្រចាំប្រទេសថៃ គឺរឿង “អព្ភូតហេតុស្នេហ៍” ជាភាពយន្តភាគថៃបែបមនោសញ្ចេតនា ស្នេហាមនុស្សពីរនាក់ននៅពីរភពផ្សេងគ្នា បង្កើតជារឿងរ៉ាវស្នេហាដ៏ជក់ចិត្តដល់ទស្សនិកជន ដែលចង់ដឹង ចង់ឃើញថាតើមនុស្សដែលរស់នូវភពពីរផ្សេងគ្នា អាចរស់នូវជាមួយគ្នាបាន ដែរ ឬទេ?

ក្តីស្រឡាញ់របស់នារីម្នាក់ ដែលរស់នូវក្នុងភពផ្សេងគ្នា បានធ្វើឱ្យនារីម្នាក់នោះ លួចស្រឡាញ់បុរសសង្ហាតាំងតែពីវ័យកុមារ ស្របពេលបុរសសង្ហាម្នាក់នោះ មិនដឹងខ្លួនសោះឡើយ។ ក្តីស្រឡាញ់មួយនេះកើតឡើង ដោយស្ថិតក្នុងភាពផ្អែមល្ហែម ស្អិតរមួត រវាងគូស្នេហ៍មួយគូនេះ។ ឈុតឆាកល្អឯក មានតែមួយនៅក្នុងសាច់រឿងភាគ “អព្ភូតហេតុស្នេហ៍” ដែលបានឆ្លុះបញ្ចាំងពីការតស៊ូ ភាពជូរចត់ កម្សត់ លាយឡំជាមួយទឹកភ្នែក បង្កើតជាសាច់រឿងមួយដ៏មានអត្ថន័យ ដែលធ្វើឱ្យទស្សនិកជន រឹតតែចង់ដឹង ចង់ទស្សនា ថាតើស្នេហាមនុស្សពីរនាក់ រស់នូវភពផ្សេងគ្នាទៅជាយ៉ាងណា?

នៅសល់រយៈពេលតែ១ថ្ងៃទៀតនោះទេ ភាពយន្តភាគថៃរឿង “អព្ភូតហេតុស្នេហ៍” ដែលកំពុងតែទទួលបានការគាំទ្រជាច្រើនពីសំណាក់អ្នកទស្សនា ដែលបានទស្សនានូវវីដេអូខ្លីៗនៃសាច់រឿង ពិតជាធ្វើឱ្យប្រិយមិត្តជក់ចិត្ត ក្រោយទទួលទានបាយរួច។ សូមកុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នា ជាមួយភាពយន្តភាគថៃដ៏ល្អឯកមួយនេះ។

ស្ថានីទូរទស្សន៍ CTN នឹងធ្វើការចាក់ផ្សាយភាពយន្តភាគរឿង “អព្ភូតហេតុស្នេហ៍” រៀងរាល់ថ្ងៃ ចន្ទ-សុក្រ វេលាម៉ោង ១២ថ្ងៃត្រង់ តទៅ៕

(ទស្សនាវីដេអូ)

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com