Connect with us

“មន្តស្នេហ៍អ្នកអង្គម្ចាស់សាលីម” រឿងភាគឥណ្ឌាដែលល្បីផ្តាច់គេប្រចាំឆ្នាំ២០២០ នឹងមានការចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ MyTV

ឥណ្ឌា៖ ថ្មីទៀតហើយជាមួយនឹងភាពយន្តភាគឥណ្ឌា ដែលកំពុងតែផ្ទុះការគាំទ្រខ្លាំងរវាងគូស្នេហ៍មួយគូ ដែលស្រឡាញ់គ្នាយ៉ាងស្មោះស្ម័គ្រ តែបែរជាត្រូវព្រាត់ប្រាសគ្នា ដោយសាររនាំងវណ្ណៈ តាមបំបែកឥតស្រាកស្រាន្ត ល្បិចកលគ្រប់ជំពូក ភាពច្រណែន ជាសោកនាដកម្មមួយធ្វើឱ្យរំជើបរំជួលពេញផ្ទៃសាច់រឿង។

រឿងភាគឥណ្ឌា “មន្តស្នេហ៍អ្នកអង្គម្ចាស់សាលីម” ដែលកំពុងល្បីផ្តាច់គេប្រចាំឆ្នាំ ២០២០ នេះ នឹងនាំជូនលោកអ្នកលើកញ្ចក់ទូរទស្សន៍ MyTV រៀងរាល់ថ្ងៃចន្ទ-សុក្រ វេលាម៉ោង១២ថ្ងៃត្រង់ និងផ្សាយឡើងវិញ នៅម៉ោង១០យប់។

ដូចនេះកុំភ្លេចរង់ចាំតាមដានទាំងអស់គ្នាដែលនឹងចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ MyTV និង Page ផ្លូវការទាំងអស់គ្នា៕

(ទស្សនាវីដេអូ)

អត្ថបទ៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com