Connect with us

Dele Alli អាចនឹងត្រូវពិន័យ ក្រោយមានការស៊ើបអង្កេត លើការបង្ហោះ វីដេអូវីរុសកូរ៉ូណា

អង់គ្លេស៖ Dele Alli អាចប្រឈមមុខនឹងការអវត្តមានសម្រាប់ការប្រកួតឱ្យក្លិប Tottenham Hotspur បន្ទាប់ពី FA បើកការស៊ើបអង្កេត លើការបង្ហោះ វីដេអូលើ បណ្តាញ សង្គមរបស់រូបគេ ។

កីឡាករសញ្ជាតិអង់គ្លេសរូបនេះ បានបង្ហោះវីដេអូសើចចំអកឱ្យបុរសអាស៊ីម្នាក់ ហើយអះអាងថា គាត់ឆ្លងវីរុសកូរ៉ូណា នៅក្នុងវីដេអូមួយ ដែលបានបង្ហោះ កាល ពីយប់ថ្ងៃសៅរ៍។ ខ្សែបម្រើរូបនេះ បានលុបវីដេអូនោះចោល កាលពីយប់ថ្ងៃ អាទិត្យ បន្ទាប់មកបានសុំទោសចំពោះសកម្មភាពរបស់ខ្លួន។

គួរបញ្ជាក់ផងដែរថា Dele Alli កំពុងស្ថិតក្រោយការស៊ើបអង្កេត ដើម្បីពិនិត្យ មើលថា តើរូបគេ បានរំលោភបំពានច្បាប់ ដែលហាមឃាត់ មិនឱ្យកីឡាករក្នុង ការបង្កើតវីដេអូបង្ហោះតាមបណ្តាញសង្គមដែលត្រូវបានគេចាត់ទុកថាមិនត្រឹមត្រូវ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com