អ៊ុញនោះ! ក្រសួងមហាផ្ទៃ បង្កើតក្រុមការងារកម្រិតស្រាលមួយ ដើម្បីចុះពិនិត្យខេត្តព្រះសីហនុ ក្រោយកើតមានបញ្ហា ដែលបង្កឡើងដោយជនជាតិចិន
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃនេះ បានប្រកាសបង្កើតក្រុមការងារកម្រិតស្រាលមួយ ដើម្បីចុះពិនិត្យខេត្តព្រះសីហនុ ក្រោយពីមានបញ្ហាជាច្រើន បានកើតមានឡើងនៅក្នុងខេត្តនេះ ក្នុងនោះ រួមមានទាំងបញ្ហាបទល្មើសផងដែរ ។
ថ្លែងក្នុងពិធីប្រកាសចូលកាន់តំណែងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង លើកឡើងថា ក្រសួង នឹងបង្កើតក្រុមការងារកម្រិតសា្រលមួយ ដើម្បីចុះពិនិត្យខេត្តព្រះសីហនុ និង ដើម្បីជួយផ្នែករដ្ឋបាលដល់សាលាខេត្ត និងដោះស្រាយរាល់បញ្ហាផ្សេងៗ ដូចជា ចោរកម្ម រំលោភសម្លាប់ និង ជាពិសេស បញ្ហាចិន តែម្តង ។
ការបង្កើតក្រុមការងារចុះទៅខេត្តព្រះសីហនុនេះ គឺនៅក្រោយពេលដែល មួយរយៈចុងក្រោយនេះ ឃើញមានជនជាតិចិន ជាច្រើនបាននាំគ្នា សម្រុកទៅដាក់ទុនវិនិយោគលើវិស័យសំណងយ៉ាងច្រើនកកកុញ និង មានក្រុមជនជាតិចិនខ្លះ បានបង្កបញ្ហាជាបន្តបន្ទាប់ក្នុងខេត្តទេសចរណ៍ មួយនេះ ។ ឮ
ជាងនេះទៅទៀត ទាំងទេសចរណ៍ជាតិ និង អន្តរជាតិ ក៏បានធ្វើការរិះគន់ពីបញ្ហាដែលកំពុងកើតឡើងនៅខេត្តព្រះសីហនុ ហើយប្រសិនបើមិនមានវិធានការទប់ស្កាត់ទេ តំបន់ ទេសចរណ៍មួយនេះ នឹងត្រូវបំផ្លាញដោយជនជាតិចិន ព្រោះបញ្ហាអសកម្មទាំងអស់កើតឡើង ពីជនជាតិចិន ជាអ្នកបង្កឡើង ។
គួររំលឹកថា កាលពីខែសីហាមុននេះ អគ្គស្នងការនគរបាលជាតិ ក៏បានបង្កើតក្រុមការងារមួយចុះ ទៅពិនិត្យមើលនៅខេត្តព្រះសីហនុផងដែរ ជាពិសេសគឺការបង្រ្កាបបទល្មើសដែលកើតមានឡើងនៅទីនោះ ។
ទន្ទឹមនេះផងដែរ កាលពីពេលថ្មីៗនេះ មន្រ្តីជាន់ខ្ពស់មកពី ប្រទេសចិន ក៏បានចុះទៅពិនិត្យ ដោយផ្ទាល់ផងដែរ និងបានស្នើ ឲ្យសមត្ថកិច្ចកម្ពុជា ចាត់វិធានការណ៍ ទៅលើជនជាតិចិនរូបណាដែលបង្កបញ្ហា ដោយអះអាងថា ចិន នឹងសហការជាមួយសមត្ថកិច្ចកម្ពុជា ក្នុងការបង្ក្រាបរាល់ជនជាតិចិន ណាដែលបង្កបញ្ហាអសន្តិសុខនៅកម្ពុជា ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍