Connect with us

សោកស្តាយណាស់ វិចិត្រករវ័យក្មេងដែលពោរពេញទៅដោយសមត្ថភាពបានទទួលម រណៈភាពទាំងវ័យទើបតែ ២៩ ឆ្នាំដោយសារជំងឺបេះដូង

កាណាដា៖ Qinni ត្រូវបានគេស្គាល់ថាជាវិចិត្រករដ៏មានទេពកោសល្យម្នាក់នៅកាណាដាបានធ្វើឱ្យមហាជនជាច្រើនមានភាពសោកស្តាយដោយសារការបាត់បង់បុគ្គលដ៏មានទេពកោសល្យមួយរូបនេះកាលពីពេលថ្មីៗនេះ។ សមិទ្ធផលជាច្រើន បូករួមជាមួយនឹងរូបភាព Meme គេងហូរទឹកភ្នែកដែលអ្នកលេងបណ្តាញសង្គមនិយមយកមកបង្ហោះ និងសរសេរពាក្យបែបកំសត់កំប្លែងៗជាច្រើនសណ្ឋានគឺជាស្នាដៃរបស់វិចិត្រករស្រីវ័យក្មេង Qinni។ គួររំឮកដែរថា Qinni បានបង្កើតគណនីយ Instagram នៅឆ្នាំ ២០០៨ នឹងចាប់ផ្តើមបង្ហោះនូវស្នាដៃគំនូររបស់ខ្លួន និងទទួលបានការគាំទ្រខ្ពស់រហូតមកទល់ពេលនេះនាងមានអ្នកគាំទ្ររហូតដល់ជាង ២ លាននាក់ឯណោះ។

Qinni បានសម្រេចក្តីបំណងដោយនាងបានក្លាយជាវិចិត្រករជំនាញម្នាក់ និងជាគ្រូបង្រៀនម្នាក់ផងដែរ នាងជាមនុស្សរួសរាយ និងចូលចិត្តចែករំលែកពីបទពិសោធន៍ខ្លួនទៅកាន់អ្នកស្រលាញ់ផ្នែកសិល្បៈ ទោះជាយ៉ាងណាពេលនេះបុគ្គលដែលពោរពេញទៅដោយសមត្ថភាពមួយរូបនេះលែងមានវត្តមាននៅក្នុងវិស័យគំនូរទៀតហើយដោយសារជំងឺមហារីកបានឆក់យកជីវិតនាងកាលពីថ្ងៃទី ១០ ខែមករា ថ្មីៗនេះ។

មុននឹងឈានដល់សេចក្តីមរណៈ Qinni ធ្លាប់ធ្វើការវះកាត់បេះដូងចំនួន ៤ ដង និងធ្លាប់ចាក់គីមីដើម្បីព្យាបាលជំងឺសាហាវមួយនេះទៀតផង ហើយអ្វីដែលធ្វើឱ្យអ្នកគាំទ្ររំជួលចិត្តនោះគឺទោះបីជាកំពុងស្ថិតក្នុងការព្យាបាលដោយចាក់គីមីក្តីតែនាងនៅតែបន្តការគូររូបដែលជាចំណូលចិត្ត និងរៀបរាប់ពីស្ថានភាពខ្លួនឯងតាមរយៈគំនូរ។ យ៉ាងណាក៏ដោយ ការបាត់បង់បុគ្គលដ៏មានទេពកោសល្យនេះបានធ្វើឱ្យគ្រួសារ មិត្តភក្តិ ក៏ដូចជាអ្នកគាំទ្រមានការសោកស្តាយមិនតិចឡើយ ប៉ុន្តែទឹកចិត្ត និងសមត្ថភាពរបស់ Qinni ជឿថាគ្រប់គ្នាប្រាកដជាចងចាំទុកជារៀងរហូត៕

ប្រភព៖ mashable
ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com