Connect with us

ចំណាយពេលជាមួយគូស្នេហ៍ តែកុំភ្លេចឆ្លៀតពេលក្នុងថ្ងៃបុណ្យនៃក្តីស្រលាញ់សម្រាប់អ្នកមានគុណដែលតែងអង្គុយចាំផ្លូវអ្នករាល់ថ្ងៃ

សង្គម៖ ជាទូទៅក្នុងថ្ងៃបុណ្យនៃក្តីស្រលាញ់ ឬ ថ្ងៃ ១៤ កុម្ភៈ មនុស្សភាគច្រើនគឺសំដៅលើស្នេហារវាងមនុស្សស្រីប្រុសដែលពួកគេតែងចំណាយពេលវេលាក្នុងថ្ងៃពិសេសនោះជាមួយគ្នាដោយមានការផ្តល់ជាកាដូ និងញ៉ាំអាហារពេលល្ងាចជាមួយគ្នាយ៉ាងរ៉ូមែនតិចជាដើម។

ដោយឡែក ក្រៅពីសេចក្តីស្រលាញ់រវាងស្នេហាប្រុសស្រីហើយនោះ ក្តីស្រលាញ់ដែលមិនមានលក្ខខណ្ឌរបស់អ្នកមានគុណចំពោះកូនៗមិនសូវជាទទួលបានការចាប់អារម្មណ៍ប៉ុន្មានឡើយ ដោយក្នុងមួយឆ្នាំៗយើងសង្កេតឃើញថាឪពុកម្តាយបានអង្គុយចាំមើលផ្លូវកូនៗត្រឡប់មកពីការណាត់ជួបជាមួយគូស្នេហ៍ខ្លួនទាំងត្រមង់ត្រមោចនៅផ្ទះ។ ប៉ុន្តែក៏មានមនុស្សមួយចំនួនបានបង្កើតកម្មវិធីជប់លៀងតូចមួយក្នុងគ្រួសារសម្រាប់ប្រារព្ធថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ជុំគ្នាដើម្បីរឹតចំណងទំនាក់ទំនងក្នុងគ្រួសារឱ្យមានសុភមង្គលថែមមួយកម្រិតទៀត។

យ៉ាងណាមិញ បុណ្យនៃសេចក្តីស្រលាញ់គឺសម្រាប់មនុស្សជុំវិញខ្លួនដោយមិនសំដៅលើទំនាក់ទំនងអ្វីទាំងអស់ តែគឺជាក្តីស្រលាញ់ដែលយើងអាចចែករំលែកបានទៅកាន់មនុស្សគ្រប់គ្នា ហើយវាគ្រាន់តែជាថ្ងៃដើម្បីក្រើនរំលឹកដល់យើងគ្រប់គ្នាតែប៉ុណ្ណោះ ប៉ុន្តែក្តីស្រលាញ់ពិតប្រាកដគឺអាចកើតឡើង និងផ្តល់ឱ្យមនុស្សទាំងអស់រាល់ថ្ងៃអាស្រ័យលើទឹកចិត្តបុគ្គលម្នាក់ៗ៕

អត្ថបទ៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com