Connect with us

Coutinho និយាយថា ភាពជោគជ័យរបស់ Liverpool មិនធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលឡើយ

អង់គ្លេស៖ Coutinho បាននិយាយថា ថ្វីបើបច្ចុប្បន្ន Liverpool កំពុងជោគជ័យខ្លាំង ប៉ុន្តែក្រុមហង្សក្រហម មិនបានធ្វើឱ្យរូបគេភ្ញាក់ផ្អើលឡើយ ហើយរូបគេ​ក៏មិន​ស្ដាយក្រោយដែរ ក្នុងការចាកចេញពីទឹកដី Anfield ទៅកាន់ក្លិបយក្សអេស្ប៉ាញ Barcelona។

កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ ប្រាប់ទៅ Sports Illustrated ថា ភាពជោគ​ជ័យ​របស់ក្លិប Liverpool មិនធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលឡើយ។ យើងបានដឹង​រួចមកហើយ​កាលពីឆ្នាំមុន ពេលពួកគេលើកពាន Champions League ប៉ុន្តែខ្ញុំក៏មិនភ្ញាក់ផ្អើល​ចំពោះក្លិប និងអ្នកគ្រប់គ្រងដ៏អស្ចារ្យរបស់គេឡើយ។ ខ្សែប្រយុទ្ធរូបនេះ ​បន្ត​ទៀតថា រូបគេនឹងមិនថយក្រោយនោះទេ គឺត្រូវមើលឆ្ពោះទៅមុខជានិច្ច។

គួរបញ្ជាក់ផងដែរថា Coutinho បានចាកចេញពីក្លិប Liverpool ទៅកាន់ទឹកដី Camp Nou កាលពីឆ្នាំ ២០១៨ ក្នុងតម្លៃខ្លួន ១៧២ លានដុល្លារ។ ក្រោយពិបាក​ក្នុងការជាប់ជម្រើស ១១នាក់ដំបូងនៅអេស៉្បាញ កីឡាករវ័យ ២៧ ឆ្នាំរូបនេះ ត្រូវបាន Barcelona ឱ្យក្លិប Bayern Munich ខ្ចីជើងជាមួយនឹង​ជម្រើស​ទិញផ្ដាច់កុងត្រាក្នុងតម្លៃ ១០០ លានផោន បន្ទាប់ពីចប់រដូវកាល៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com