Connect with us

ត្រៀម! តំបន់ជាច្រើននៅភ្នំពេញ នឹងដាច់អគ្គិសនីជាបន្តបន្ទាប់ដល់ចុងសប្ដាហ៍នេះ

ភ្នំពេញ៖ អគ្គិសនីកម្ពុជា បានជូនដំណឹងដល់ប្រជាពលរដ្ឋ រស់នៅក្នុងរាជធានីភ្នំពេញ និងតំបន់ជាយៗ ឱ្យបានជ្រាបថា អគ្គិសនីកម្ពុជា ផ្អាកការផ្គត់ផ្គង់អគ្គិសនី រយៈពេល៤ថ្ងៃ នៅតាមតំបន់មួយចំនួន ទៅតាមពេលវេលា ដូចខាងក្រោម៖

ថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ផ្អាកការផ្គត់ផ្គង់អគ្គិសនី ចាប់ពីម៉ោង ៩ព្រឹក ដល់ ៥ល្ងាច នៅសង្កាត់ជើងឯក ទឹកថ្លា អូរបែកក្អម ស្ទឹងមានជ័យទី១ ស្ទឹងមានជ័យទី២ ស្ទឹងមានជ័យទី៣ ចោមចៅទី៣ សំរោងក្រោម ត្រពាំងក្រសាំង គោករកា ស្នោរ កំបូល ឪឡោក និងសង្កាត់កន្ទោក ក្នុងរាជធានីភ្នំពេញ ព្រមទាំង ឃុំ បែកចាន ពើក ឆក់ឈើនាង សំរោងលើ ព្រៃពួច ក្រាំងម្កាក់ ក្នុងខេត្តកណ្ដាល។

ថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ផ្អាកផ្គត់ផ្គង់អគ្គិសនីពីម៉ោង ៩ព្រឹក ដល់ ៥ល្ងាច នៅសង្កាត់ វត្តភ្នំ បឹងកក់ទី១ ភ្នំពេញថ្មី និងសង្កាត់ ជើងឯក ក្នុងរាជធានីភ្នំពេញ។

ថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ ផ្អាកការផ្គត់ផ្គង់អគ្គិសនី ចាប់ពីម៉ោង៩ព្រឹក ដល់ ៥ល្ងាច នៅសង្កាត់ វាលវង់ ស្រះចក ព្រែកឯង ក្បាលកោះ ព្រែកថ្មី ចោមចៅទី២ ចោមចៅទី៣ ត្រពាំងក្រសាំង កំបូល ស្នោរ ស្ទឹងមានជ័យទី២ ស្ទឹងមានជ័យទី៣ បឹងទំពន់ទី១ បឹងទំពន់ទី២ ដង្កោ និងសង្កាត់ទំនប់ទឹក ក្នុងរាជធានីភ្នំពេញ។

ថ្ងៃអាទិត្យ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ ផ្អាកការផ្គត់ផ្គង់អគ្គិសនី ចាប់ពីម៉ោង ៩ព្រឹក ដល់ ៥ល្ងាច នៅសង្កាត់ បឹងព្រលឹត ចាក់អង្រែលើ ភ្នំពេញថ្មី គោកឃ្លាង ឃ្មួញ ក្រាំងធ្នង់ ចោមចៅទី២ ព្រៃស ព្រៃវែង ពងទឹក សំរោងក្រោម ត្រពាំងក្រសាំង ស្នោរ ស្ទឹងមានជ័យទី២ ស្ទឹងមានជ័យទី៣ បឹងទំពន់ទី១ បឹងទំពន់ទី២ ដង្កោ និងសង្កាត់ទំនប់ទឹក ក្នុងរាជធានីភ្នំពេញ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com