Connect with us

ជប៉ុន នឹងបំពាក់បង្គន់សម្រាប់សត្វឆ្កែ នៅព្រលានយន្តហោះជាលើកដំបូង

អូសាកា៖ ព្រលានយន្តហោះអូសាកា នៃប្រទេសជប៉ុន នឹងត្រូវបានគេបំពាក់បង្គន់សម្រាប់សត្វឆ្កែ នៅចុងសប្ដាហ៍នេះ។ ព្រលានយន្តហោះនេះ ជាទីកន្លែងដែលទទួលភ្ញៀវទេសចរជាច្រើន ដែលទៅកម្សាន្តនៅភាគខាងកើត ប្រទេសជប៉ុន រួមមានទីក្រុង អូសាកា ក្យូតូ និងកូបេ។

ព្រលានយន្តហោះអូសាកា បានឱ្យដឹងថា ការបំពាក់បង្គន់សម្រាប់សត្វឆ្កែនេះ គឺដើម្បីផ្ដល់ភាពងាយស្រួលដល់ភ្ញៀវទេសចរ ដែលធ្វើដំណើរជាមួយសត្វឆ្កែ។ ការបំពាក់នេះ គឺដោយមានការស្នើពីអ្នកដំណើងផងដែរ។

បង្គន់សម្រាប់សត្វឆ្កែ មានទីតាំងនៅខាងក្រៅក្នុងបរិវេណព្រលានយន្តហោះ ដោយចាប់ដំណើរការពីម៉ោង ៥:៣០នាទីព្រឹក ដល់ម៉ោង ១០យប់។ សេចក្ដីថ្លែងការណ៍របស់ព្រលានយន្តហោះ Kansai នៅក្រុងអូសាកា បានឱ្យដឹងថា ការបំពាក់បង្គន់នេះ ដើម្បីឱ្យម្ចាស់សត្វចិញ្ចឹម យកសត្វរបស់ពួកគេ ទៅបន្ទោបង់មុននឹងឡើងលើយន្តហោះ៕

ប្រភព៖ Kyodo News

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com