Connect with us

ត្រឹម១ថ្ងៃ ករណីរកឃើញថ្មីអ្នកផ្ទុកវីរុស COVID-19 មានជិត១៥០០០នាក់ កើនសរុបជិត៦ម៉ឺននាក់ ស្លាប់១៣៥៥នាក់

ចិន៖ ចំនួនអ្នកស្លាប់ និងអ្នកឆ្លងថ្មីពីការផ្ទុះនៃមេរោគកូរ៉ូណា ឬ COVID-19 បានបន្តហក់ឡើងថែមទៀតនៅថ្ងៃព្រហស្បតិ៍ ទី ១៣ ខែកុម្ភៈ ឆ្នាំ២០២០ នេះ ដោយក្នុងនោះ ចំនួនអ្នកស្លាប់បានកើនឡើងដល់ ១៣៥៥នាក់ និងជិត ៦ម៉ឺននាក់ ត្រូវបានបញ្ជាក់ថា បានឆ្លងមេរោគប្រភេទថ្មីនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។

យោងតាមគណៈកម្មការសុខាភិបាលខេត្តហ៊ូប៉ី ប្រទេសចិន បានបញ្ជាក់ថា មានអ្នកស្លាប់បន្ថែមចំនួន ២៤២នាក់ និងមានអ្នកឆ្លងថ្មីបន្ថែមទៀត ចំនួនជិត ១៥០០០ករណី ពីលើតួលេខដែលបានចេញកាលពីថ្ងៃម្សិលមិញ។

ការរកឃើញករណីឆ្លងថ្មីនៃមេរោគកូរ៉ូណា ឬ COVID-19 ដ៏ច្រើនបែបនេះ គឺក្រោយពេលដែលមន្ត្រីសុខាភិបាល បានផ្លាស់ប្តូរវិធីធ្វើរោគវិនិច្ឆ័យជំងឺ។ ការផ្លាស់ប្តូរការធ្វើរោគវិនិច្ឆ័យនេះ នឹងជួយដល់អ្នកជំងឺ អាចចាប់ផ្តើមទទួលការព្យាបាលនៅដំណាក់កាលដំបូង យ៉ាងឆាប់រហ័ស តាមដែលអាចធ្វើទៅបាន៕

ប្រភព៖ CNA

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com