Connect with us

រូបថតកណ្តុរ ២ ក្បាលវាយគ្នានៅស្ថានីយរថភ្លើងក្រោមដី បានឈ្នះពានរង្វាន់ Wildlife Photographer of the Year

ទីក្រុងឡុងដ៍៖ រូបថតដ៏អស្ចារ្យ និងគូរឱ្យអស់សំណើចមួយសន្លឹក បង្ហាញពីសត្វកណ្តុរ២ក្បាលកំពុងវាយគ្នា នៅស្ថានីយរថភ្លើងក្រោមដី ទីក្រុងឡុងដ៍ បានឈ្នះពានរង្វាន់សារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិ ក្នុងការប្រកួតប្រជែងថតរូប Wildlife ប្រចាំឆ្នាំ។

លោក Sam Rowley ដែលជាម្ចាស់ជ័យលាភី បានបង្ហាញអារម្មណ៍រំភើបជាខ្លាំង ក្រោយលទ្ធផលបានប្រកាសជាផ្លូវការកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ ម្សិលមិញនេះ ដែលលោកទទួលបានការបោះឆ្នោតពីមហាជនចំនួន ២៨០០០ សំឡេង។

គួរបញ្ជាក់ដែរថា ការប្រកួតក្នុងកម្មវិធី Wildlife Photographer of the Year មានការចូលរួមពីបេក្ខជនមកពីបណ្តាប្រទេសចំនួន ១០០ និងមានអ្នកដាក់ពាក្យចូលរួមចំនួន ៤៨០០០ សម្រាប់ការប្រកួតឆ្នាំនេះ។ ជាក់ស្តែង ក្រោយទទួលបានជ័យលាភី រូបថតមួយសន្លឹករបស់ Sam នឹងត្រូវដាក់បង្ហាញក្នុងពិព័រណ៍ Wildlife ប្រចាំឆ្នាំ នៅសារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិរហូតដល់ថ្ងៃទី ៣១ ខែឧសភា៕

ប្រភព៖ Insider

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com