Connect with us

អាជ្ញាធរថៃ បង្ក្រាបទីតាំងចាក់បញ្ចូលទឹកស្ពែមក្នុងស្ត្រីរកស៊ីពពោះជំនួស

បាងកក៖ សមត្ថកិច្ចថៃ បានចុះបង្ក្រាបទីតាំងបង្កប់សេវាចាក់បញ្ចូលទឹកស្ពែមបុរស សម្រាប់ស្ត្រីរកស៊ីពពោះជំនួស នៅខណ្ឌ Lat Phrao ទីក្រុងបាងកក នៅក្នុងផ្ទះមួយខ្នង។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត The Nation នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២០។

ប្រតិបត្តិការនេះ បានធ្វើឡើងដោយអង្គភាពប្រឆាំងនឹងការជួញដូរមនុស្សថៃ សហការជាមួយកងអង្គរក្ស ៩០៤ នៃព្រះមហាក្សត្រថៃ។ សមត្ថកិច្ចថៃ បានឃាត់ខ្លួនយុវតីចំនួន ៧នាក់ និងទារកអាយុប្រហែល៣០ថ្ងៃមួយនាក់។ យុវតីម្នាក់ បានសារភាពចំពោះមុខសមត្ថកិច្ចថា នាងត្រូវបានគេជួលឱ្យពពោះជំនួស ដោយមកទទួលការចាក់បញ្ចូលទឹកស្ពែម (Sperm) ដើម្បីឱ្យមានផ្ទៃពោះ។

ចំពោះទារក១នាក់ ដែលរកឃើញ សមត្ថកិច្ចបានអះអាងថា ឈ្មួញគ្រោងបញ្ជូនទារកនោះ ទៅក្រៅប្រទេស។ សមត្ថកិច្ច កំពុងកំណត់អត្តសញ្ញាណអ្នកដែលនៅពីក្រោយសកម្មភាពខុសច្បាប់នេះ៕

ប្រភព៖ The Nation

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com