Connect with us

Conte សរសើរ Napoli ថា លេងចតឡានក្រុងបានល្អ

អ៊ីតាលី៖ គ្រូបង្វឹករបស់ Inter លោក Antonio Conte បានសរសើរក្រុម Napoli ដែលដឹកនាំដោយ Gennaro Gattuso ថា បានមកទីនេះដើម្បីតែលេងចតឡានក្រុង ក្នុងការប្រកួត Coppa Italia ។

ការវាយបករបស់កីឡាករ Fabian Ruiz ដែលរកបានគ្រាប់បាល់តែមួយគត់នៅឯកីឡដ្ឋាន San Siro ក្នុងការប្រកួតជើងទី ១ នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Coppa Italia នេះ ។ ដោយការចាញ់ទាំងមិនអស់ចិត្តលោក Conte បាននិយាយថា AC.Milan មកទីនេះ គឺដើម្បីលេងចតឡានក្រុង។

លោក បានប្រាប់ Rai Sport ថា៖ “Napoli បានមកទីនេះ ដើម្បីលេងចតឡានក្រុង សូម្បីតែខ្សែប្រយុទ្ធរបស់គេ Dries Mertens ក៍មកជួយបិទ Marcelo Brozovic ដែរ ហើយក្នុងតារាងទាំងអស់ ត្រូវបានតាមបិទជាប់។ ក្នុងការប្រកួតខ្លះ យើងត្រូវផ្លាស់លេងទម្រង់លឿន ហើយស្វែងរកស្ថានភាព ១ ទល់ ១ ដែលយើងអាចធ្វើបានល្អជាងនេះ។ ក្នុងករណីណាក៏ដោយ ខ្ញុំសូមសរសើរ Napoli ដែលយុទ្ធសាស្រ្តរបស់ពួកគេ បានបង្ហាញឱ្យឃើញជាក់ស្តែងដូចដែលពួកគេបានឈ្នះ ” ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com