Connect with us

Jadon Sancho អាចចាកចេញពី Dortmund ខណៈ បិសាចក្រហម មានជំនឿចិត្តខ្ពស់អាចនាំយកកីឡាកររូបនេះបាន

អង់គ្លេស៖ ខ្សែបម្រើសញ្ជាតិអង់គ្លេស Jadon Sancho ត្រូវបានគេឱ្យដឹងថា អាចនឹងចាកចេញពីក្លិប Borussia Dortmund នៅចុងរដូវកាលនេះ។

ក្នុងនោះដែរ Borussia Dortmund នឹងទាមទារយ៉ាងហោចណាស់ ១០០លានផោន សម្រាប់កីឡាករ Jadon Sancho នៅរដូវក្តៅនេះ ដោយ Manchester United និង Chelsea ចាប់អារម្មណ៍ក្នុងការនាំយកខ្សែបម្រើស្លាបរូបនេះ មកកាន់ Premier League វិញ។

Sancho ដែលឈានចូលវ័យ ២០ឆ្នាំនៅខែក្រោយនេះ បានក្លាយជាកីឡាករអន្តរជាតិអង់គ្លេសពេញនិយមបំផុត បន្ទាប់ពីចូលរួមលេងឱ្យ Dortmund ក្នុងឆ្នាំ ២០១៧ ហើយបានបង្ហាញទម្រង់លេងល្អពីមួយរដូវកាលទៅមួយរដូវកាល។

សូមបញ្ជាក់ដែរថា Sancho ជាយុវជនរបស់ក្លិប Manchester City ប៉ុន្តែមិនត្រូវបានតំឡើងមកកាន់ឈុតធំនោះឡើយ លុះដល់ឆ្នាំ២០១៧ ទើបរូបគេផ្លាស់ទៅកាន់  Borussia Dortmund៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com