Connect with us

កីឡាកររុស្ស៊ី Karen Khachanov ឆ្លងផុតជុំទី១ ការប្រកួតវាយកូនបាល់ Rotterdam Open 2020

ហូឡង់៖ កីឡាកររុស្ស៊ី Karen Khachanov បានឆ្លងផុតជុំទី១ ក្នុងការប្រកួតវាយកូនបាល់ ពានរង្វាន់ Rotterdam Open 2020 បន្ទាប់ពីរូបគេបានយកឈ្នះកីឡាករអ៊ីតាលី Fabio Fognini ខណៈកម្មវិធីដំណើរការនាទីក្រុង Rotterdam ប្រទេសហូឡង់។
ក្នុងការប្រកួត កីឡាករទាំង២រូប សុទ្ធតែបានបញ្ចេញថ្វីដៃវាយទៅមកស្ទាត់ជំនាញប្រហាក់ប្រហែលគ្នា ប៉ុន្តែក្រោយមក គេបានឃើញកីឡាករ Fabio Fognini ហាក់ដូចជាមានការឈឺចាប់ ដោយសាររបួសជើង ធ្វើឱ្យគេចាញ់ប្រៀបដៃគូ។ ឱកាសល្អបែបនេះ កីឡាករ Karen Khachanov ក៏បានប្រឹងប្រែងវាយយកឈ្នះបានតែម្តង តាមរយៈលទ្ធផល 6-3 និង 6-3។

ដូចនេះ កីឡាករ Karen Khachanov នឹងបន្តទៅជុំទី២ ដោយជួបកីឡាករអង់គ្លេស Dan Evans បន្ទាប់ពីគេបានទម្លាក់កីឡាករអាល្លឺម៉ង់ Philipp Kohlschreiber ។
រីឯការប្រកួតមួយគូទៀត គឺកីឡាករកាណាដាវ័យក្មេង Félix Auger-Aliassime បានយកឈ្នះកីឡាករអាល្លឺម៉ង់ Jan-Lennard Struff ដោយលទ្ធផល 6-3, 1-6 និង 6-3។
នៅជុំទី២ យុវវជន វ័យ១៩ឆ្នាំ នឹងទៅជួបកីឡាករប៊ុលហ្ការី Grigor Dimitrov បន្ទាប់ពីបានឈ្នះកីឡាករកាណាដា Denis Shapovalov៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com