Connect with us

កីឡាករចិន Chen Huang ឈ្នះជុំទី៤ ការប្រកួតរត់ម៉ារ៉ាតុន ពានរង្វាន់ World Marathon Challenge 2020

អារ៉ាប់៖ អ្នកប្រកួតប្រជែងទាំងអស់ បានបន្តការប្រកួតរត់ម៉ារ៉ាតុង ពានរង្វាន់ World Marathon Challenge 2020 មកដល់ជុំទី៤ហើយ ដែលធ្វើឡើងនាទីក្រុង Dubai សហព័ន្ធអារ៉ាប់ កាលពីថ្ងៃអង្គារ៍ម្សិលមិញ។
ក្នុងការប្រកួតដែលមានចម្ងាយផ្លូវ ៤២.២ គីឡូម៉ែត្រនោះ គេក៏បានរកឃើញអ្នកឈ្នះខាងផ្នែកបុរស គឺកីឡាករចិន Chen Huang ដោយបានរត់ដល់ទីព្រ័ត្រ ប្រើពេលអស់ ៣ម៉ោង ៨នាទី និង ៤៨វិនាទី។
ខាងផ្នែកនារីវិញ គឺកីឡាការនីដាណឺម៉ាក Kristina Schou Madsen ដោយនាងបានប្រើពេលអស់ ៣ម៉ោង ១៧នាទី និង ៤៤វិនាទី។

សូមបញ្ជាក់ថា ការប្រកួតរត់ម៉ារ៉ាតុងពានរង្វាន់ World Marathon Challenge គឺជាការប្រកួតដែលដំណើរការរយៈពេល៧ថ្ងៃ លើទីតាំង៧ទ្វីបផ្សេងគ្នា។
សម្រាប់ការប្រកួតឆ្នាំ២០២០នេះ ទីតាំងដែលអ្នកចូលរួមទាំងអស់ត្រូវរត់ មានទីក្រុង Cape Town ប្រទេសអាហ្រ្វិកខាងត្បូង ដែលជាជុំទី១, តំបន់ Novo នៅទ្វីបអង់តាក់ទិក ជាជុំទី២, ទីក្រុង Perth ប្រទេសអូស្ត្រាលី ជាជុំទី៣, ទីក្រុង Dubai សហព័ន្ធអារ៉ាប់ដែលជាជុំទី៤នេះ, ទីក្រុង Madrid ប្រទេសអេស្ប៉ាញ ជាជុំទី៥, ទីក្រុង Fortaleza ប្រទេសប្រេស៊ីលជាជុំទី៦ និងទីក្រុង Miami សហរដ្ឋអាមេរិកជាជុំទី៧៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com