Connect with us

Baifern ធ្លាប់រត់ទៅបួស ដោយសាររឿងអាស្រូវប្រើប្រាស់ថ្នាំញៀន និងបែកធ្លាយរូបភាពស្រើបស្រាលជាមួយបុរសម្នាក់ក្នុងរថយន្ត

ថៃ៖ តារាសម្តែងលំដាប់ A, Baifern ដែលទស្សនិកជនជាច្រើនបានស្គាល់ហើយតាមរយៈទេពកោសល្យសម្តែងល្អឥតខ្ចោះដែលរឿងនីមួយៗរបស់នាង តែងទទួលបានការគាំទ្រខ្លាំងប៉ុណ្ណា។ តារាវ័យ ២៧ ឆ្នាំរូបនេះ បានចាប់អាជីពជាអ្នកបង្ហាញម៉ូត និងសម្តែង ដែលនាងគឺជាអតីតនិស្សិតផ្នែកសម្តែងនៅសកលវិទ្យាល័យ Srinakharinwirot ។

រំលឹកទៅឆ្នាំ ២០១០ វិញ Baifern ទទួលបានភាពល្បីល្បាញតាំងពីនាងចាប់សម្តែងរឿង A Little Thing Called Love ដែលនាងបានចាប់ដៃគូជាមួយតារាប្រុសល្បីឈ្មោះ Mario Maurer ។ ចាប់តាំងពីពេលនោះមក នាងក៏ទទួលបានទីផ្សារក្នុងវិស័យភាពយន្តជាបន្តបន្ទាប់ ដូចជារឿង Summer, Suddenly It’s Magic, Cat A Wabb ជាដើម។

ស្របពេលដែលកំពុងតែមានប្រជាប្រិយភាព Baifern ក៏ទទួលរងនូវពាក្យចរចាមអារ៉ាមថា ធ្លាប់ប្រើប្រាស់ថ្នាំញៀនរហូតធ្វើឱ្យនាងខូចឈ្មោះ ដែលបានសាងឡើងពីមុន។ ដោយសារតែទ្រាំមិនបាននឹងសម្ពាធមតិសាធារណៈជនមិនបាន Baifern ក៏សម្រេចចិត្តទៅបួសអស់មួយរយៈ។ រហូតដល់ឆ្នាំ ២០១៧ រឿងអាស្រូវ ក៏បានផ្ទុះឡើងសាជាថ្មី ដោយសារបែកធ្លាយរូបភាពស្រើបស្រាលជាមួយបុរសម្នាក់ នៅក្នុងរថយន្ត។ នៅពេលនោះទស្សនិកជន ក៏បានស្នើសុំឱ្យ Baifern ដកខ្លួនចេញពីពិភពសិល្បៈ។

ក្រោយផ្ទុះរឿងអាស្រូវលើកនេះមក Baifern ក៏បានសម្រាកពីសិល្បៈអស់មួយរយៈ និងបានវិលត្រឡប់មកវិញនៅឆ្នាំ ២០១៨ ជាមួយនឹងរូបសម្រស់ដ៏ស្រស់ស្អាត និងទេពកោសល្យសម្តែងកាន់តែល្អជាងមុន ដែលធ្វើឱ្យនាង ទទួលបានការគាំទ្រឡើងវិញជាថ្មីម្តងទៀត។ ក្នុងឆ្នាំ ២០១៩ រឿង Friend Zone និង បេះដូងប្រែកាយ បានធ្វើឱ្យ Baifern ក្លាយជាតារាស្រីលំដាប់ A ក្នុងប្រទេសថៃ ដែលរឿងទាំង២នេះ ទទួលបានសន្ទុះនៃការគាំទ្រខ្លាំងគួរឱ្យកត់សម្គាល់ ហើយនាង ក៏កំពុងសម្រុកថតភាពយន្តជាច្រើនទៀត ក្នុងពេលតែមួយក្នុងឆ្នាំ ២០២០ ផងដែរ សម្រាប់បម្រើអារម្មណ៍អ្នកគាំទ្ររបស់នាងដែលតែងស្រឡាញ់ និងលើកទឹកចិត្តនាង៕

ប្រភព៖ Zing

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com