Connect with us

ម្សិលមិញ អ្នកស្លាប់ដោយវីរុស Covid-19 មាន ១១៦នាក់ ករណីផ្ទុករកឃើញថ្មីជិត៥០០០នាក់

ប៉េកាំង៖ ចំនួនអ្នកស្លាប់ ដោយសារវីរុស Covid-19 ឬ កូរ៉ូណាប្រភេទថ្មី បានកើនឡើងចំនួន ១១៦នាក់។ នេះបើយោងតាមគណៈកម្មការសុខាភិបាលនៃខេត្តហ៊ូប៉ី ប្រទេសចិន បានឱ្យដឹងនៅថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២០។

កាលពីម្សិលមិញ អ្នកស្លាប់ដោយសារវីរុស Covid-19 បានស្ថិតនៅតួលេខ ១៣៥៥នាក់។

ចំណែក អ្នកផ្ទុកវីរុស ដែលទើបតែរកឃើញថ្មី មាន ៤៨២៣ នាក់ ស្ថិតនៅក្នុងខេត្តហ៊ូប៉ី បូករួមទាំងតួលេខពីម្សិលមិញ មានជិត ៦ម៉ឺននាក់។

មន្ត្រីសុខាភិបាលចិន បានប្រើប្រាស់វិធីថ្មីមួយទៀត ដើម្បីធ្វើរោគវិនិច្ឆ័យជំងឺ Covid-19 ។ កាលពីម្សិលមិញ អ្នកស្លាប់ កើនឡើងជាង ២៤០នាក់ ដែលជាកំណត់ត្រាមិនធ្លាប់មាន ចាប់តាំងពីវីរុសនេះ បានផ្ទុះឡើងកាលពីខែធ្នូ ឆ្នាំ២០១៩ មក នៅទីក្រុងវូហាន ប្រទេសចិន៕

ប្រភព៖ CNA

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com