Connect with us

PSG ត្រៀមផ្ដល់កុងត្រាថ្មីដល់ Mbappé ដោយឱ្យប្រាក់ពលកម្មស្មើ Messi និង Ronaldo

បារាំង៖ កុងត្រាបច្ចុប្បន្នរបស់ Kylian Mbappéជាមួយ Paris Saint-Germain នឹងផុតកំណត់នៅឆ្នាំ ២០២២ ប៉ុន្តែជាមួយនឹងការតាមអន្ទងពី Real Madrid បានធ្វើឱ្យក្លិបអ្នកមាននៅបារាំង គ្រៀងផ្ដល់កុងត្រាថ្មីឱ្យតារាឆ្នើមវ័យ ២១ ឆ្នាំរូបនេះ ដែលទទួលថ្លៃឈ្នួលស្មើនឹងកំពូលតារាបាល់ទាត់ Ronaldo និង Messi។

យោងតាមរបាយការណ៍ពី Diario AS មានប្រភពនៅទីក្រុងប៉ារីស បានជូនដំណឹងដល់កាសែតអេស្បាញថា ” PSG កំពុងត្រៀមបង្ហាញ Mbappé ជាមួយនឹងការផ្តល់ជូនដ៏មហិមានៅមុនព្រឹត្តិការណ៍ Euro ២០២០ នៅរដូវក្តៅនេះ ដែលនឹងឃើញថា ប្រាក់ខែរបស់គាត់ នឹងឡើងដល់កម្រិតរបស់ Ronaldo និង Messi (ប្រហែល ៥០លានអឺរ៉ូ ក្រោយបង់ពន្ធក្នុងមួយរដូវកាល)”។

កាសែត L’Equipe បានប៉ាន់ស្មានថា Mbappé អាចរកប្រាក់បាន ១,៩ លានអឺរ៉ូ ក្នុងមួយខែ លើកិច្ចព្រមព្រៀងបច្ចុប្បន្នដែលមានចំនួនប្រហែល ២២,៨ លានអឺរ៉ូជារៀងរាល់ឆ្នាំ។ ការកើនឡើងប្រហែល ៥០ លានអឺរ៉ូ ពិតជាអាច បញ្ចុះបញ្ចូល Mbappé មិនឱ្យផ្លាស់ទៅ Real Madrid បានមួយរយៈ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com