Connect with us

រដ្ឋបាលខេត្តសៀមរាប ផ្ដល់ម៉ាស ជិត៦ម៉ឺនម៉ាស សម្រាប់ប្រជាជននៅក្រុងខុនមិញ ប្រទេសចិន

សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បានផ្តល់អំណោយជាម៉ាស ជូនដល់ទីក្រុងខុនមិញ នៃខេត្តយូណាន និងទីក្រុងណានជីង នៃខេត្តជាំងស៊ូប្រទេសចិនដែលមានចំនួនសរុប ៥៩០០០ម៉ាស នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ នេះ ដែលនឹងបញ្ជូនទៅកាន់គោលដៅតាមរយៈក្រុមហ៊ុនChina Southern Airlines។ នេះបើយោងតាមអត្ថបទព័ត៌មាន ចុះផ្សាយដោយស្ថានទូតចិនប្រចាំកម្ពុជា។

គ្រាមុននេះ ខេត្តសៀមរាប បានផ្តល់អំណោយជាម៉ាសចំនួន ៥៩៥០០ម៉ាសម្ដងរួចហើយ ជូនទៅកាន់ទីក្រុងឆុងឈីង ប្រទេសចិន។ ដែលសរុបទាំងពីរលើកមានចំនួន១១៨៥០០ម៉ាស។

ក្រៅពីនេះ ខេត្តបន្ទាយមានជ័យ ក៏បានផ្តល់អំណោយជាម៉ាសចំនួន ៥០០០០ម៉ាស និងស្រោមដៃជ័រចំនួន២០០០០ដល់ខេត្តយូណាន ប្រទេសចិន ហើយកិច្ចការនេះកំពុងតែដំណើរការ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com