Connect with us

ប្រជាពលរដ្ឋ បានប្រគល់ស្វាកន្ទុយស ១ក្បាល មកមន្រ្តីឧទ្យានុរក្ស

ស្ទឹងត្រែង៖ កាលពីថ្ងៃអាទិត្យ ទី១៦ ខែកុម្ភ: ឆ្នាំ២០២០ នៅស្នាក់ការជានជាតិវីរជ័យសៀមប៉ាង មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង មានប្រជាពលរដ្ឋមួយរូប នៅឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង បានយកស្វាកន្ទុយស ឈ្មោះវិទ្យាសាស្ត្រ (Red- Shanked douc ) មួយក្បាល មកប្រគល់ជូនមន្រ្តីឧទ្យានុរក្ស។

តាមការសាកសួរ ប្រជាពលរដ្ឋខាងលើ បានទិញពីគេ តែដោយមានចិត្តអាណិតអាសូរ និងឃើញសត្វស្វានោះ មានសុខភាពខ្សោយផង ក៏យកមកប្រគល់ជូនមន្រ្តីឧទ្យានុរក្ស។

សូមបញ្ជាក់ថា តាមការសិក្សាចំណាត់ថ្នាក់សត្វ ស្វាកន្ទុយស (Red-Shanked souc) នេះជាសត្វប្រភេទជិតផុតពូជ និងបានប្រគល់ជូន មន្រ្តីជំនាញផ្នែកពេទ្យសត្វ អង្គការ ACCB យកទៅព្យាបាល ដើម្បីបំប៉នសុខភាពហើយ៕

ប្រភព៖ ក្រសួងបរិស្ថាន

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com