Connect with us

ព្រះចៅអធិរាជជប៉ុន ទ្រង់លុបព្រឹត្តិការណ៍ពិធីចម្រើនព្រះជន្ម ដោយសារតែការផ្ទុះរីករាលដាលវីរុសកូវីដ១៩

តូក្យូ៖ ទីភ្នាក់ងារនៃព្រះរាជដំណាក់ព្រះចៅអធិរាជជប៉ុន បានចេញសេចក្ដីប្រកាសនៅថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះថា ព្រះចៅអធិរាជជប៉ុន ណារ៉ូហ៊ីតូ (Naruhito) បានសម្រេចព្រះទ័យលុចចោលនូវការរៀបចំព្រឹត្តិការណ៍ពិធីចម្រើនព្រះជន្មរបស់ព្រះអង្គ នៅឯវិមានព្រះចៅអធិរាជ ដែលគ្រោងប្រព្រឹត្តទៅនៅថ្ងៃចុងសប្ដាហ៍នេះ ដោយសារតែក្ដីព្រួយបារម្ភរបស់ព្រះអង្គ ចំពោះការឆ្លងរីករាលដាលនៃវីរុសកូវីដ១៩ (Covid-19) ឬកូរ៉ូណាប្រភេទថ្មី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Kyodo ។

ពិធីចម្រើនព្រះជន្មរបស់ព្រះចៅអធិរាជជប៉ុន ណារ៉ូហ៊ីតូ គ្រោងធ្វើឡើងនៅថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ ខាងមុខនេះ។ ព្រះអង្គ នឹងយាងចូល ៦០ព្រះវស្សា បន្ទាប់ពីព្រះអង្គបានឡើងគ្រងរាជសម្បត្តិ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩។ ព្រះបិតារបស់ព្រះអង្គ អាគីហ៊ូតូ (Akihito) គឺជាព្រះចៅអធិរាជជប៉ុនដំបូងបង្អស់ ដែលបានយាងដាក់រាជ។ ព្រះអង្គ បានដាក់រាជជាផ្លូវការ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩៕

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com