Connect with us

អ្នកខ្លះជឿថា ចំណុចទាំងនេះ អាចចម្លង ឬការពារវីរុស COVID-19 បាន តែតាមពិតគឺអត់

ការរីករាលដាលឆ្លងវីរុស COVID-19 ឬកូរ៉ូណាប្រភេទថ្មីទៅលើមនុស្ស នៅប្រទេសចិន ពុំទាន់ស្រាកស្រាន្តនៅឡើយ ដោយចំនួនតួលេខ អ្នកឆ្លង និងស្លាប់នៅតែកើនឡើង។ យ៉ាងណាមិញ វិធានការប្រកាន់ភ្ជាប់អនាម័យនៅតែត្រូវណែនាំឱ្យអនុវត្តជាប្រចាំ អង្គការសុខភាពពិភពលោក បានបង្ហាញនូវចំណុចគួរស្វែងយល់មួយចំនួន ដើម្បីដឹងបន្ថែម ក៏ដូចជាបង្កើនអំពីការអនុវត្តអនាម័យការពារពីវីរុសប្រភេទថ្មីឱ្យមានប្រសិទ្ធភាព៖
១.កញ្ចប់អីវ៉ាន់ផ្ញើពីប្រទេសចិនពុំអាចផ្ទុកវីរុស COVID-19 នោះទេ
WHO បានបញ្ជាក់ ដោយការនីតិវិធីវិភាគហើយថា កញ្ចប់អីវ៉ាន់ចេញពីប្រទេសចិនអាចទទួលដោយសុវត្ថិភាព ដោយសារវីរុសកូរ៉ូណាថ្មី មិនអាចនៅបានយូរនៅលើវត្ថុ ពិសេសរបស់ដែលជាបញ្ញើ ត្រូវការពេលយូរក្នុងការបញ្ជូនមក។

២. ញ៉ាំខ្ទឹមស និងលាបស្បែកនឹងប្រេងល្ង មិនអាចការពារពីវីរុស COVID-19 ទេ

អង្គការសុខភាពពិភពលោក បានបញ្ជាក់រួចរាល់ហើយថា គ្មានភស្តុតាងជាមូលដ្ឋានបញ្ជាក់ថា មេរោគកូរ៉ូណាថ្មីកំពុងរាតត្បាតនោះ អាចការពារបានដោយការបរិភោគខ្ទឹមស ឬយកប្រេងល្ងទៅលាបលើស្បែកនោះទេ។ នោះជាពាក្យចចាមរ៉ាមមិនពិត ហើយសូម្បីតែ ក្រុមហ៊ុន Facebook ក៏បានសហការជាមួយ WHO ទប់ស្កាត់ព័ត៌មានមិនពិតនោះផងដែរ។

៣. បាញ់ថ្នាំសម្លាប់មេរោគ ឬក្លរ លើខ្លួន អាចបង្កគ្រោះថ្នាក់លើស្បែក

ប្រភេទថ្នាំសម្លាប់មេរោគ អាចបាញ់កម្ចាត់មេរោគប្រភេទថ្មីបាន នេះបើផ្អែកតាម WHO ប៉ុន្តែផលិតផលទាំងនោះ មិនត្រូវបានណែនាំឱ្យបាញ់លើស្បែក ឬដងខ្លួននោះទេ ព្រោះវាមានគ្រោះថ្នាក់ខ្លាំងលើស្បែក។ ដោយឡែក ការអនុវត្តអនាម័យដោយលាងសម្អាតដៃជាមួយសាប៊ូជាប្រចាំ នៅតែជាជម្រើសល្អបំផុត។
៤. ម៉ាស៊ីនស្កេន ប្រើនៅតាមព្រលានយន្តហោះ ពុំមានប្រសិទ្ធភាពទាំងស្រុងនោះទេ

ម៉ាស៊ីនស្កេន ដែលប្រើកាំរស្មី Infrared ពុំអាចពិនិត្យឱ្យដឹងថា អ្នកដំណើរឆ្លងវីរុសកូរ៉ូណាថ្មីនោះទេ ដោយការវិវឌ្ឍរបស់វា អាចដឹងលុះណាតែ បង្ហាញតាមរោគសញ្ញាគ្រុនក្តៅ ដែលទាមទារពេលយ៉ាងហោចណាស់១០ថ្ងៃ។
៥.ម៉ាស៊ីនផ្លុំសម្ងួតដៃ មិនអាចសម្លាប់វីរុស Covid-19 នោះទេ

ការចែករំលែកតៗគ្នាថា ខ្យល់ក្តៅចេញពីម៉ាស៊ីនសម្ងួតដៃ អាចកម្ចាត់វីរុសថ្មីបាន តែវាមិនពិតនោះទេ ម៉ាស៊ីនផ្លុំសម្ងួតដៃតែមួយ មិនអាចកម្ចាត់វីរុសថ្មីបាននោះទេ នេះបើតាម WHO បញ្ជាក់។ ដើម្បីការពារឱ្យមានប្រសិទ្ធិភាព គឺការលាងសម្អាតដៃឱ្យបានស្អាត ជាមួយអាល់កុលសម្អាត ឬសាប៊ូទើបត្រឹមត្រូវ។ នៅពេលលាងសម្អាតរួច អាចសម្ងួតដៃ នឹងម៉ាស៊ីនសម្ងួតដៃ ឬជូតសម្អាតជាមួយក្រណាត់ ឬក្រដាសស្អាត៕

ប្រភព៖ Hello Krupet

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com