Connect with us

កំពុងតែលេងសុខៗ! ស្រាប់តែកីឡាកររបស់ក្លិប Porto ដើរចេញពីទីលាន

បរទេស៖ ខ្សែប្រយុទ្ធរបស់ក្លិប Porto កីឡាករ Moussa Marega បានដើរចេញ ពីទីលាន ក្រោយជ័យជម្នះរបស់ក្រុមខ្លួន នៅឯទឹកដីរបស់ក្លិប Vitoria Guimaraes ដោយនិយាយថា រូបគេត្រូវរងការរំលោភបំពានប្រកាន់ជាតិសាសន៍ពីអ្នកគាំទ្រ។


ខ្សែប្រយុទ្ធអាយុ ២៨ ឆ្នាំរូបនេះបានដើរឆ្ពោះទៅកាន់ច្រកចូលបន្ទប់ផ្លាស់សំលៀក បំពាក់នៅនាទី៦៩ គឺ ៩នាទី បន្ទាប់ពីរូបគេបានស៊ុតបញ្ចូលទីឱ្យក្រុមភ្ញៀវឈ្នះ ក្នុងជ័យជម្នះ ២-១ របស់ Porto ។ ពេលហេយតុការណ៍នេះកើតឡើង មិត្តរួមក្រុម និងគូប្រកួត បានព្យាយាមបញ្ចុះបញ្ចូលគាត់ឱ្យនៅបន្ត ប៉ុន្តែនៅទីបំផុត គាត់ ត្រូវ បាន ប្ដូរចេញពីការប្រកួត។ នៅក្នុងសារបង្ហោះលើបណ្តាញសង្គម Instagram លោក Marega បាននិយាយថា៖ “អ្នកគាំទ្រក្នុងផ្ទះ ដែលបានចូលមកកីឡដ្ឋាននេះ ដើម្បី តែស្រែកនូវការរើសអើងជាតិសាសន៍ គឺជា មនុស្សឆ្កួតៗ “។

អ្នកចាត់ការរបស់ក្រុម Porto លោក Sergio Conceicao ក៍បាននិយាយដែរថា៖ “យើងជាក្រុមគ្រួសារ ដោយមិនគិតពីសញ្ជាតិ ពណ៌សំបុរ ។ យើងជាមនុស្ស យើងសមនឹងទទួលបានការគោរព។ អ្វីដែលបានកើតឡើងនៅទីនេះ គឺជារឿងអកុសល”៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com