Connect with us

Tottenham បានយកឈ្នះក្លិប Aston Villa ក្នុងលទ្ធផល ៣-២

អង់គ្លេស៖ ក្លិប Tottenham Hotspur បានយកឈ្នះក្លិប Aston Villa យ៉ាងប្រផិត ប្រផើយ ក្នុងលទ្ធផល ៣-២ ក្នុងក្របខ័ណ្ឌ Premier League កាលពីយប់មិញ។

ក្លិប Aston Villa បាននាំមុខ ១ គ្រាប់ដោយកីឡាករ Toby Alderweireld របស់ក្លិប Tottenham ស៊ុតបញ្ចូលទីខ្លួនឯងនៅនាទី ៩ ក្រោយមករកបាន ១ គ្រាប់វិញឱ្យ Tottenham នាទី ២៧។ ខ្សែប្រយុទ្ធ Son Heung-min បានស៊ុតគ្រាប់នាំមុខនៅនាទី ៤៥+២ មុនពេលកីឡាករ Engels ស៊ុតតាមស្មើនាទី ៥៣។ លុះចូលដល់ម៉ោង បន្ថែមនាទី ៩០+4 កីឡាករ Son ស៊ុត ១ គ្រាប់ទៀត ធ្វើឱ្យក្រុមភ្ញៀវត្រេកអរ ហើបពីកៅអី។

គួរបញ្ជាក់ផងដែរថា ក្លិបរបស់លោក Jose Mourinho ឈរនៅលេខ ៥ ក្នុងតារាង ដោយតាមពីក្រោយក្លិបលេខ ៤ Chelsea តែមួយពិន្ទុប៉ុណ្ណោះ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com