Connect with us

កម្ពុជា អាចមានសីតុណ្ហភាពដល់៣៥អង្សា នៅតំបន់មួយចំនួន

ភ្នំពេញ៖ ឥទ្ធិពលខ្សោយនៃជ្រលងសម្ពាធខ្ពស់ កំពុងគ្របដណ្ដប់លើប្រទេសកម្ពុជា ធ្វើឱ្យ តំបន់សីតុណ្ហភាព អប្បបរមានៅតំបន់ខ្លះអាចនៅ ២២អង្សាសេ និង សីតុណ្ហភាពអតិបរមារហូតដល់ ៣៥អង្សាសេ ចាប់ពីថ្ងៃទី១៨ ដល់ ២៤ ខែកុម្ភៈ ឆ្នាំ២០២០។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម។

ក្រសួងបានព្យាករថា តំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន អាចនឹងមានសីតុណ្ហភាពអប្បបរមា ពី ២២-២៥ អង្សាសេ និង សីតុណ្ហភាពអតិបរមា ពី ៣២-៣៤ អង្សាសេ។ 

តំបន់វាលទំនាបកណ្ដាល អាចនឹងមានសីតុណ្ហភាព អប្បបរមា ពី ២៤-២៦ អង្សាសេ និង សីតុណ្ហភាពអតិបរមា ពី ៣៣-៣៥ អង្សាសេ។

តំបន់មាត់សមុទ្រ អាចនឹងមានសីតុណ្ហភាពអប្បបរមា ពី ២៥-២៧ អង្សាសេ និង សីតុណ្ហភាពអតិបរមា ពី ៣១-៣៣ អង្សាសេ។ ផ្នែកខ្លះ នៃតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងកម្រិតខ្សោយផងដែរ៕

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com