Connect with us

ហេតុផល ៤ ចំណុចដែល Jennie សាកសមល្អឥតខ្ចោះនឹងធ្វើជាទូតសុឆន្ទៈ តំណាងឱ្យយីហោល្បីមួយ

កូរ៉េខាងត្បូង៖ រយៈពេល ២ ឆ្នាំមកហើយដែលតារាស្រីល្បីឈ្មោះ Jennie សមាជិកក្រុម Blackpink បានក្លាយជាទូតសុឆន្ទៈតំណាងឱ្យម៉ាកយីហោល្បីឈ្មោះមួយ ហើយមកទល់ពេលនេះ Jennie នៅតែជាជម្រើសដ៏ល្អដោយហេតុផលទាំង ៤ ចំណុចនេះ៖

១. នាងតែងបង្ហាញភាពទាន់សម័យរបស់ខ្លួនក្នុងការប្រើប្រាស់ម៉ាកឆេណែល៖ នៅពេលដែលក្រុមហ៊ុនចាប់ផ្តើមការងារដំបូងជាមួយ Jennie អ្នកនាំពាក្យបានប្រាប់ថា ក្រុមហ៊ុនជ្រើសរើស Jennie ដោយសារនាងមានភាពទាន់សម័យ។ ជាធម្មតា ក្រុមហ៊ុននេះ ត្រូវបានចាត់ទុកថាជាយីហោមួយដែលពេញនិយមសម្រាប់ស្ត្រីដែលមានវ័យកណ្តាល មានភាពចាស់ទុំ ប៉ុន្តែនៅពេលដែលម៉ាកយីហោមួយនេះ បានកំណត់គោលដៅលើអតិថិជនជាយុវវ័យ ពួកគេយល់ថា Jennie គឺជាជម្រើសដ៏ល្អបំផុត ដោយសារភាពវៃឆ្លាតក្នុងការតុបតែងខ្លួនបែបទាន់សម័យរបស់នាង។

២. នាងបានបង្ហាញពីភាពសាមញ្ញរបស់យីហោ៖ Jennie មានជំនាញក្នុងការផ្គូរផ្គងឈុតសម្លៀកបំពាក់សាមញ្ញដែលអាចពាក់ប្រចាំថ្ងៃឱ្យក្លាយជាម៉ូតដ៏ទាន់សម័យបំផុតរហូតដល់ក្រុមហ៊ុន បានសរសើរ និងឱ្យពិន្ទុពេញលើគំនិតផ្គូរផ្គងម៉ូតសម្លៀកបំពាក់ដ៏អសា្ចរ្យរាល់ពេលដែលនាងបង្ហាញខ្លួន។

៣. មានរូបរាងសមាមាត្រល្អឥតខ្ចោះ៖ ចង្កេះអង្រ្កង និងជើងដ៏ស្រឡូនរបស់ Jennie ក៏ជាចំនុចមួយដែលធ្វើឱ្យ Jennie សាកសមធ្វើជាអ្នកតំណាងឱ្យក្រុមហ៊ុននេះ។

៤. នាងជាម្ចាស់ក្សត្រី Instagram ៖ នៅក្នុងយុគសម័យទំនើប យីហោដែលចង់ទទួលបានជោគជ័យគឺត្រូវការវត្តមានប្រព័ន្ធផ្សព្វផ្សាយរឹងមាំ ចំណែកឯ Jennie ដែលកំពុងទទួលបានការគាំទ្រខ្លាំង និងមានអ្នកតាមដាននៅលើ Instagram រហូតដល់ ២៤ លាននាក់គឺប្រាកដជាអាចទាក់ទាញចំណាប់អារម្មណ៍ពីមហាជនបានច្រើនរាល់ពេលដែលនាងបានប្រើប្រាស់ម៉ាកយីហោ និងបង្ហោះនៅក្នុង Instagram៕

ប្រភព៖ koreaboo

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com