Connect with us

ManUtd ទៅបំបាក់មុខ Chelsea ដល់ Stamford Bridge

អង់គ្លេស៖ ក្រុមបិសាចក្រហម Manchester United បានរំកិល ខិតជិតនៅលើតារាងនៃក្របខ័ណ្ឌ Champions League ជាមួយនឹងជ័យជម្នះលើក្រុមតោខៀវ Chelsea ក្នុងលទ្ធផល ២ ទល់នឹង ០ ។

ខ្សែប្រយុទ្ធ Martial បានរង់ចាំតែតបាល់របស់ Aaron Wan-Bissaka នៅចុងម៉ោងតង់ទី១ មុនពេលដែលប្រធានក្រុម Manchester United កីឡាករ Maguire បានបន្ថែមបាល់តែតមួយគ្រាប់ទៀត ពីការបញ្ជូនបាល់ពីជ្រុងរបស់ Bruno Fernandes នៅនាទីទី ៦៦ ។

ក្រុមតោខៀវ Chelsea មានអារម្មណ៍តក់ស្លុត ខណៈដែល Maguire មានសំណាង​បានរួចផុតពីការពិន័យកាតក្រហមសម្រាប់ការទាត់ Batshuayi ក្នុងតង់ទី ១ ខណៈ​ដែលពួកគេប៉ះទង្គិចគ្នាយ៉ាងខ្លាំង ទោះបីជាហេតុការណ៍នេះ ត្រូវបានពិនិត្យ​ដោយ VAR ក៏ដោយ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com