Connect with us

ខ្សែប្រយុទ្ធ Joao Felix របួស ខកខានជួយ Atletico Madrid ប៉ះ Liverpool នៅ Champion League យប់នេះ 

អេស្ប៉ាញ៖  ខ្សែប្រយុទ្ធព័រទុយហ្គាល់ Joao Felix  នឹង មិនបានចូលរួម​ក្រុមនៃការ​ប្រកួត​រវាងក្លិប Atletico Madrid និងក្លិប Liverpool ក្នុងវគ្គ ១៦ក្រុមចុងក្រោយ​នៃក្របខ័ណ្ឌ UEFA Champions League នាយប់ថ្ងៃអង្គារនេះទេ។

ការដែលកីឡាករ វ័យ២០ឆ្នាំ អវត្តមាននៅក្នុងការប្រកួតខាងលើនេះ ពោលគឺដោយសារតែរបួសសាច់ដុំរបស់គេមិនទាន់ជាសះស្បើយមួយរយភាគរយនៅឡើយ។

ក្នុងនោះចាប់តាំងពី Felix មានរបួសក្នុងការប្រកួតរវាងក្លិប Atletico Madrid និងក្លិប Legeanes កាលពីថ្ងៃទី២៦ខែមករា កន្លងទៅ រូបគេបានខកខាន​ក្នុង​ការចូលរួមការប្រកួតសំខាន់ៗ ៣ ប្រកួតមកហើយ។

គួរបញ្ជាក់ផងដែរថា ខ្សែប្រយុទ្ធ Joao Felix ទើបមកលេងឱ្យក្លិប Atletico Madrid កាលពីឆ្នាំ ២០១៩ កន្លងទៅនេះ ដោយបានចូលរួមលេងបាន២៣ប្រកួត និងរកគ្រាប់បាល់បាន ៤ គ្រាប់តែប៉ុណ្ណោះ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com