Connect with us

នាយកមន្ទីរពេទ្យនៅវូហាន ដែលជួយអ្នកជំងឺវីរុសកូវីដ១៩ បានទទួលមរ ណភាព ដោយសារវីរុសនេះ

ចិន៖ នាយកមន្ទីរពេទ្យវូឆាង (Wuchang) នៅទីក្រុងវូហាន បានទទួលមរណភាព នៅព្រឹកថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ ទោះបីជាមានការខិតខំប្រឹងប្រែងជួយសង្គ្រោះពីសំណាក់ក្រុមគ្រូពេទ្យយ៉ាងណាក៏ដោយ។ នេះបើយោងតាមការចុះផ្សាយរបស់ទូរទស្សន៍រដ្ឋចិន CCTV ។

លោកវេជ្ជបណ្ឌិត Liu Zhiming នាយកមន្ទីរពេទ្យវូឆាង បានបំពេញតួនាទីរបស់ខ្លួន ដើម្បីជួយដល់អ្នកជំងឺដែលផ្ទុកវីរុសកូវីដ១៩ (Covid-19) ហើយរូបលោកផ្ទាល់ បានឆ្លងវីរុសនេះតែម្ដង។ សេចក្ដីរាយការណ៍បានឱ្យដឹងថា លោក Liu Zhiming បានជម្នះនឹងជំងឺដ៏សាហាវនេះ នៅដំណាក់កាលចុងក្រោយ កាលពីយប់មិញ ស្របពេលសារព័ត៌មានជាច្រើន បានចុះផ្សាយថា លោកបានទទួលមរណភាពតាំងពីយប់មិញ។

យ៉ាងហោចណាស់ បុគ្គលិកសុខាភិបាលចំនួន ៦នាក់ បានទទួលមរណភាពនៅចិនដីគោក ក្នុងការបំពេញតួនាទីរបស់ពួកគេ ដោយសារតែឆ្លងវីរុសកូវីដ១៩។ ចំណែក បុគ្គលិកសុខាភិបាលជាង ១៧០០នាក់ទៀត បានឆ្លងវីរុសនេះ និងកំពុងព្យាបាល។

សូមជម្រាបថា ទិន្នន័យចុងក្រោយដែលទទួលបាន គឺមានអ្នកស្លាប់ ១៨៦៨នាក់ និងឆ្លងជាង ៧២៥០០នាក់ ដោយសារវីរុសកូវីដ១៩៕

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com