Connect with us

ចូលរួមដោយសេរីក្នុងមហោស្រពគីហ្សូណាជប៉ុន-កម្ពុជា ២០២០ ជាពិសេសអ្នកដែលចូលចិត្តរាំ

ភ្នំពេញ៖ ដោយសារតែប៉ុន្មានទសវត្សរ៍នេះ ការគាំទ្រកម្មវិធីរបាំតាមដងផ្លូវ បានកើនឡើងប្រជាប្រិយភាពខ្លាំងគួរឱ្យកត់សម្គាល់ដែលកម្មវិធីនេះ បានចាប់បង្កើតឡើងតាំងពីឆ្នាំ ២០១៤ មកម្ល៉េះ។ មជ្ឍមណ្ឌលអាស៊ីនៃមូលនិធិជប៉ុន បានរៀបចំព្រឹត្តការណ៍នៃការសម្តែង Breakdance (ក្បាច់រាំតាមដងផ្លូវ) ដោយឆ្នាំមុនមានអ្នកចូលទស្សនារហូតដល់ ២៣០០០ នាក់ឯណោះ ហើយថ្មីៗនេះក៏ទើបតែបានក្លាយជាកីឡាផ្លូវការរបស់ស៊ីហ្គេមឆ្នាំ ២០១៩ ផងដែរ។

  

អ្វីដែលគួរឱ្យចាប់អារម្មណ៍គឺក្បាច់រាំនេះ ត្រូវបានចាត់ទុកជាកីឡាមួយប្រភេទដែលដាក់ឱ្យចូលរួមប្រកួតក្នុងកីឡាអូឡាំពិកនៅឆ្នាំ ២០២៤ ខាងមុខនេះ។ ជាក់ស្តែង Breakdance គឺជាក្បាច់រាំមួយក្នុងចំណោមក្បាច់រាំកំពូលៗនៅប្រទេសជប៉ុន ដែលនឹងនាំជូនក្បាច់រាំលំដាប់ពិភពលោកគឺ Mortal Combat មកកាន់ប្រទេសកម្ពុជាក្នុងកម្មវិធីមហោស្រពគីហ្សូណាក្នុងគោលបំណងពង្រឹងការយោគយល់ និងការគោរពគ្នាទៅវិញទៅមករវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន។

កម្មវិធីមហោស្រពគីហ្សូណាបានរៀបចំឡើងក្រោមរូបភាពសហការគ្នារវាងក្រុមរាំ និងសិល្បៈកររ៉េបកម្ពុជា កញ្ញា សាំង សុខសេរីដែលមានប្រភពមកពីអង្គការ Tiny Toonse (សាលាបង្រៀន Breakdance ក្នុងប្រទេសកម្ពុជា) និងជាអង្គការក្រៅរដ្ឋាភិបាលកម្ពុជាមួយដែលបានធ្វើសកម្មភាពសង្គមនៅក្នុងសហគមន៍ប្រជាធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា និងមានការចូលរួមពីនិស្សិតមកពីសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈលោក ង៉ែត រ៉ាឌី រួមទាំងសិល្បៈករល្បីៗជាច្រើនទៀតដែលបានត្រៀមខ្លួនរួចជាស្រេច។

គួរបញ្ជាក់ដែរ កម្មវិធីមហោស្រព គីហ្សូណា ជប៉ុន-កម្ពុជា ២០២០ នេះនឹងមានព្រឹត្តិការណ៍ជាច្រើនទាក់ទងនឹងកីឡាដែលនឹងរៀបចំឡើងនៅថ្ងៃទី ២០-២៣ កុម្ភៈ ខាងមុខនេះ សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងទៅកាន់ផេកហ្វេសបុកផ្លូវការ Japan Foundation Asia Center, Phnom Penh៕

អត្ថបទ៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com