រួមគ្នាសម្អាតពិភពលោក! សំរាម ៤ពាន់លានតោន កំពុងកើតឡើងលើភពផែនដី ក្នុងនោះ សំរាមប្លាស្ទីកជិត ៨លានតោន កំពុងចាក់ចូលសមុទ្រ ជារៀងរាល់ឆ្នាំ (មានវិដេអូ)
ភ្នំពេញ ៖ កម្ពុជា រួមនឹងបណ្តាប្រទេសចំនួនជាង ១៥០ នឹងប្រារព្ធនូវទិវាសម្អាតពិភពលោក នាថ្ងៃទី ១៥ ខែកញ្ញា ខាងមុខនេះ ដែលជាចលនាសកលមួយ ធ្វើអោយពិភពលោក គ្មានសម្រាម ខណៈដែលសំរាម ៤ពាន់លានតោន កំពុងកើតឡើងលើភពផែនដី ក្នុងនោះ សំរាមប្លាស្ទីកជិត ៨លានតោន កំពុងចាក់ចូលសមុទ្រ ជារៀងរាល់ឆ្នាំ ។
នៅថ្ងៃនេះ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានចេញសារជាវីដេអូមួយ ដោយអំពាវនាវឱ្យគ្រឹះស្ថានសិក្សា សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ មាតាបិតាសិស្ស ចូលរួមសម្អាតបរិស្ថាន ដើម្បីឱ្យពិភពលោកកាន់តែស្រស់ស្អាត និងកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងគ្រប់គ្រងកាកសំណល់បានត្រឹមត្រូវ ។ ជាមួយនេះ ឯកឧត្តម រដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តអោយគ្រឹះស្ថានសិក្សាទាំងអស់ ចូលរួមប្រារព្ធ ទិវាសម្អាតពិភពលោក ១៥ កញ្ញា ២០១៨ ។
បើតាម ឯកឧត្តម រដ្ឋមន្រ្តី មានប្រទេសចំនួន ១៥០ចូលរួម ក្នុងការប្រារព្ធនូវទិវាសម្អាតពិភពលោក ដើម្បីជំរុញការចូលរួមធ្វើអោយពិភពលោក កាន់តែស្រស់ស្អាត កាត់បន្ថយនូវការប្រើប្រាស់ថង់ប្លាស្ទីក ជំរុញការគ្រប់គ្រងកាកសំណល់ រឹង រាវ និងកាកសំណល់ផ្សេងៗទៀត អោយកាន់តែល្អ ។
ឯកឧត្តម ក៏បានអោយដឹងផងដែរថា ក្រសួងអប់រំ កាលពីឆ្នាំកន្លងទៅនេះ ក៏បានរៀបចំនូវយុទ្ធនាការសាលារៀនស្អាត ដោយផ្តួចផ្តើមអោយ មានការប្រកួតប្រជែងរវាងសាលារៀន នៅរាជធានីភ្នំពេញ និងបានជ្រើសរើសយកលេខ១ លេខ២ និង លេខ ៣ ។ ដោយឡែក នៅឆ្នាំក្រោយ ក្រសួងអប់រំ នឹងរៀបចំ អោយមានការប្រឡងប្រណាំងទូទាំងប្រទេសតែម្តង សម្រាប់កម្មវិធីសាលារៀនស្អាតនេះ ។
ឯកឧត្តម បញ្ជាក់ថា កម្មវិធីសាលារៀនស្អាត ជាការចូលរួមចំណែកមួយដល់កម្មវិធីទីក្រុងស្អាត ដែលដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា និងជំរុញអោយសិស្សានុសិស្ស មានគំនិត ថែរក្សា បរិស្ថាន តាំងពីនៅវ័យតូច ដើម្បីកម្ពុជា កាន់តែមានភាពស្រស់បំព្រង ។
សូមជម្រាបថា ទិវាសម្អាតពិភពលោក ១៥ កញ្ញា ២០១៨ រៀបចំឡើងក្រោមប្រធានបទ «រួមគ្នាដើម្បីពិភពលោកស្អាត»៕
សូមទស្សនាវិដេអូ៖
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍