Connect with us

នាំគ្នានិន្ទាចំណងស្នេហ៍ខុសវ័យរហូតដល់ ៣៩ឆ្នាំ ចុងក្រោយអ្នកទាំង ២ ផុសរូបអបអរចំណងស្នេហ៍ ៧ឆ្នាំ ធ្វើឱ្យអ្នករិះគន់បិទមាត់ជិត

ប្រទេសចិន៖ គូស្នេហ៍មួយគូដែលមានវ័យខុសគ្នាអាចធ្វើជាជីតា និងចៅបាន ទៅហើយតែអ្នកទាំង២ បានចាប់ចិត្តលើគ្នារហូតបានចាប់ផ្តើមទំនាក់ទំនងស្នេហាជាមួយគ្នា ដោយធ្វើឱ្យមហាជនជាច្រើនមានការនិន្ទាថា ខាងស្រីបានសម្លឹងឃើញផលប្រយោជន៍អ្វីមួយពីខាងប្រុស។ ប៉ុន្តែមកទល់ពេលនេះ អ្នកទាំង២ បានបង្ហាញឱ្យឃើញពីស្នេហ៍ពិត ដោយថ្មីៗនេះ ពួកគេទើបតែអបអរពីចំណងស្នេហ៍ដ៏រឹងមាំរយៈពេល ៧ឆ្នាំជាមួយគ្នាដោយក្តីរីករាយជាទីបំផុត។

ទំនាក់ទំនងស្នេហ៍នេះ បានចាប់ផ្តើមឡើង ដោយកាលនោះខាងស្រីទើបតែមានវ័យ ១៧ ឆ្នាំប៉ុណ្ណោះ រីឯខាងប្រុសដែលត្រូវជាមិត្តជិតដិតរបស់ឪពុកនាង មានវ័យ ៥៦ ឆ្នាំ មានមុខរបរជាអ្នកតន្ត្រី។ បច្ចុប្បន្នខាងប្រុសមានវ័យ ៦៣ ឆ្នាំ និងមិត្តស្រីវ័យក្មេងក៏បានឈានចូលវ័យ ២៤ ឆ្នាំហើយដែរ ដោយអ្នកទាំង ២ ធ្លាប់បានពិភាក្សាគ្នាថា នឹងចូលរោងការនៅពេលនាងមានវ័យ ២០ ឆ្នាំតែក្រោយមកក៏ត្រូវពន្យាពេលវិញ។

ទំនាក់ទំនងស្នេហ៍ខុសវ័យ១គូនេះ បានធ្វើឱ្យមហាជនចាប់អារម្មណ៍ជាខ្លាំង បច្ចុប្បន្នខាងប្រុស មានអ្នកតាមដានក្នុងបណ្តាញសង្គមជាង ៣០០០០ នាក់ រីឯខាងស្រីមានរហូតដល់ ៩០០០០ នាក់ឯណោះ៕

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com