Connect with us

EDC ផ្អាកផ្គត់ផ្គង់អគ្គិសនីក្នុងសប្ដាហ៍នេះ ពីព្រឹកទល់ល្ងាច នៅភ្នំពេញ និងនៅតំបន់ជុំវិញ

ភ្នំពេញ៖ អគ្គិសនីកម្ពុជា បានបន្តចេញសេចក្ដីជូនដំណឹងពីការផ្អាកការផ្គត់ផ្គង់អគ្គិសនី នៅតាមតំបន់មួយចំនួន នៅភ្នំពេញ និងនៅតំបន់ជុំវិញ ចាប់ពីថ្ងៃទី២០ ដល់ ២៣ ខែកុម្ភៈ ឆ្នាំ២០២០។ អគ្គិសនីកម្ពុជា នឹងផ្អាកការផ្គត់ផ្គង់អគ្គិសនី ដូចខាងក្រោម៖

ថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ផ្អាកផ្គត់ផ្គង់អគ្គិសនី ចាប់ពីម៉ោង ៩ព្រឹក ដល់ ៥ល្ងាច នៅសង្កាត់ កាកាបទី១ ជើងឯក និរោធ វាលស្បូវ ចោមចៅទី៣ សំរោងក្រោម ត្រពាំងក្រសាំង និងសង្កាត់ស្នោរ ក្នុងរាជធានីភ្នំពេញ ព្រមទាំង ឃុំបែកចាន ពើក សំរោងលើ ព្រៃពួច ក្រាំងម្កាក់ ក្នុងខេត្តកណ្ដាល។

ថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ផ្អាកផ្គត់ផ្គង់អគ្គិសនី ចាប់ពីម៉ោង ៩ព្រឹក ដល់ ៥ល្ងាច នៅសង្កាត់ វត្តភ្នំ កាកាបទី១ ជើងឯក បឹងកក់ទី២ ទួលសង្កែទី២ ឫស្សីកែវ គីឡូម៉ែត្រលេខ៦ ក្រាំងធ្នង់ សំរោងក្រោម និងសង្កាត់គោករកា ក្នុងរាជធានីភ្នំពេញ។

ថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២០ ផ្អាកផ្គត់ផ្គង់អគ្គិសនី ចាប់ពីម៉ោង ៩ព្រឹក ដល់ ៥ល្ងាច នៅសង្កាត់បឹងកេងកងទី៣ កាកាបទី១ បឹងទំពន់ទី១ បឹងទំពន់ទី២ ទំនប់ទឹក ចោមចៅទី១ ត្រពាំងក្រសាំង ស្នោរ ឪឡោក និងសង្កាត់កន្ទោក ក្នុងរាជធានីភ្នំពេញ។

ថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ ផ្អាកផ្គត់ផ្គង់អគ្គិសនី ចាប់ពីម៉ោង ៩ព្រឹក ដល់ ៥ល្ងាច នៅសង្កាត់ កន្ទោក កាកាបទី១ បឹងទំពន់ទី១ បឹងទំពន់ទី២ ទំនប់ទឹក សំរោងក្រោម ត្រពាំងក្រសាំង ស្នោរ កំបូល ព្រែកឯង ក្បាលកោះ និងសង្កាត់ព្រែកថ្មី ក្នុងរាជធានីភ្នំពេញ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com