Connect with us

Dortmund យកឈ្នះក្រុមយក្សបារាំង PSG ក្នុងការប្រកួត Champions League

អាល្លឺម៉ង់៖ ក្រុមឃ្មុំលឿង Dortmund បានយកឈ្នះក្រុមភ្ញៀវ Paris Saint Germain ក្នុងលទ្ធផល ១-២ ក្នុងការប្រកួត Champions League វគ្គ១៦ក្រុមចុងក្រោយ ជើងទី១។

ការប្រកួតក្នុងទឹកដីរបស់អាល្លឺម៉ង់តង់ទីមួយក្រុមទាំងពីរមិនអាចរកគ្រាប់បាល់បានរៀងៗខ្លួននោះទេ បញ្ចប់ក្នុងលទ្ធផលស្មើគ្នា ០-០ ប៉ុណ្ណោះ លុះដល់នាទី៦៩ ខ្សែប្រយុទ្ធវ័យក្មេង Erling Braut Haaland រកបាន១គ្រាប់ឱ្យម្ចាស់ផ្ទះនាំមុខបានមុន តែរំលងបាន៦នាទី Neymar បានតាមស្មើឱ្យក្រុមភ្ញៀវបានវិញ ប៉ុន្តែភ្លាមៗ Haaland ដដែលបានថែម១គ្រាប់ទៀតឱ្យ Dortmund ឈ្នះការប្រកួត។

ទោះយ៉ាងណាលោក Tuchel និងក្រុមរបស់លោកនៅតែមានទំនុកចិត្តថា ពួកគេអាចបង្វែរការពេញចិត្ត និងឆ្លងផុតវគ្គ១៦ ក្រុមចុងក្រោយជាលើកដំបូងក្នុងរយៈពេល ៤ រដូវកាលនៅលើដីដែលពួកគេបានស៊ុតបាល់បញ្ចូលទី ១៨ដងក្នុង ៤ ប្រកួតក្នុងឆ្នាំ ២០២០ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com