Connect with us

Liverpool ចាញ់ម្ចាស់ផ្ទះ Atletico ក្នុងលទ្ធផល ១-០

អេស៉្បាញ៖ ក្លិបការពារតំណែងជើងឯក Liverpool កំពុងស្រពិចស្រពិលសម្រាប់កៅអីវគ្គបន្ត ក្រោយចាញ់ក្រុមមកពីអេស៉្បាញ Atletico Madrid ១ ទល់នឹង ០ ក្នុងជើងទី ១ វគ្គ ១៦ ក្រុមក្របខ័ណ្ឌ Champions League។

ការប្រកួតកាលពីយប់មិញម្ចាស់ផ្ទះបើកការនាំមុខតាំងពីដើមតង់ទី ១ ស៊ុតបញ្ចូលទីដោយខ្សែបម្រើ Saul Niguez នៅនាទី ៤ ។ ក្រោយស៊ុតបាន ១ គ្រាប់ក្លិប AT.Madrid លែងខ្វល់ពីការសម្រុករកគ្រាប់បាល់បន្ថែម ហើយបង្កើនការការពារយ៉ាងរឹងមាំក្នុងប្រកួតកាលពីយប់មិញ ដោយពួកគេមានការគ្រប់គ្រងបាល់ត្រឹមតែ ២៧%ប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា Liverpool មិនអាចបំបែករនាំងការពារដ៏រឹងមាំរបស់ក្លិប Atletico បានឡើយ ខណៈមានឱកាសស៊ុត ៨ ជើង ប៉ុន្តែគ្មានគ្រាប់ណាចំគោលដៅទេ។ ការប្រកួតជើងទី ២ នឹងធ្វើឡើងនៅកីឡដ្ឋាន Anfield ៣ សប្ដាហ៍ទៀត៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com