Connect with us

តារាចម្រៀងល្បី Harry Style ត្រូវបានចោរយកកាំបិតភ្ជង់ប្លន់ទាំងកណ្តាលយប់ នៅទីក្រុងឡុងដ៍

អង់គ្លេស៖ អតីតតារាចម្រៀងក្នុងក្រុម One Direction លោក Harry Styles ថ្មីៗនេះ បានជួបនឹងហេតុការណ៍ចោរប្លន់ នាទីក្រុងឡុងដ៍ នៅពេលដែលលោក បានធ្វើដំណើរពេលយប់វេលាម៉ោង ១១:៥០ នាទី ក្នុងថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់ ក៏បានជួបនឹងចោរប្លន់ប្រដាប់ដោយកាំបិតភ្ជង់ប្លន់យកប្រាក់អស់គ្មានសល់។

Harry បានប្រាប់អ្នកកាសែតថា លោកពិតជាមានអារម្មណ៍ភ័យខ្លាំងរហូតដល់ញ័រខ្លួន ទោះជាយ៉ាងណា Harry មិនមានរបួសអ្វីឡើយ ដោយសារជនបង្ក បានរត់គេចខ្លួនបាត់ក្រោយយកបានប្រាក់ទាំងអស់។ យ៉ាងណាមិញ នៅយប់ថ្ងៃអង្គារលោកក៏បានចូលរួមក្នុងកម្មវិធី Brit Awards ធម្មតាដែលលោក ទទួលបានការតែងតាំងជាតារាចម្រៀងទោលដែលមានអាល់ប៊ុមល្អបំផុត៕

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com