Connect with us

កាលពីម្សិលមិញ ខួបកំណើតរបស់ កញ្ញា យ៉ាទី ពិតជាមិនសូវមានវត្តមានតារាចូលរួមច្រើននោះឡើយ

ភ្នំពេញ៖ ពិធីការិនីកម្មវិធី “រាត្រីកម្សាន្ត” កញ្ញា គង់ វង្សយ៉ាទី បានប្រារព្វធ្វើពិធីខួបកំណើតនៅហាងមួយកន្លែង ដោយរៀបចំបានយ៉ាងស្អាត ក៏ឃើញមានវត្តមានតារាសម្តែង ទឹកភ្នែក អ្នកនាង ម៉ាក់ សែនសូនីតា ហៅ “តូតា” ចូលរួមក្នុងកម្មវិធីនោះផងដែរ ប៉ុន្តែហាក់បីដូចជាមិនឃើញមានវត្តមានតារាសម្តែង ពិធីករ ដទៃទៀតចូលរួមនោះឡើយ។

កញ្ញា គង់ វង្សយ៉ាទី ក៏បានបង្ហោះសារមួយឃ្លាសម្រាប់ថ្ងៃខួបកំណើតរបស់ខ្លួនដោយនិយាយថា “ខួបកំណើតឆ្នាំនេះមិនសុំអ្វីច្រើនទេ សុំឱ្យខ្ញុំនិងក្រុមគ្រួសារមានក្តីសុខ មានតែស្នាមញញឹម សុំឱ្យបំណងប្រាថ្នារបស់ខ្ញុំក្លាយជាការពិត” ។ ប៉ុន្តែមិនដឹងបំណងប្រាថ្នារបស់កញ្ញាជាអ្វីនោះទេ មានតែរង់ចាំមើលកញ្ញាបង្ហាញនៅពេលក្រោយ។

កញ្ញា គង់ វង្សយ៉ាទី ជាពិធីការិនីមួយរូប ដែលពោរពេញទៅដោយទេពកោសល្យក្នុងការនិយាយស្ដី ពិសេសកញ្ញា ចេះនិយាយកំប្លែងថែមទៀត នៅពេលកញ្ញាឡើងធ្វើជាពិធីការិនីម្តងៗ គឺទស្សនិកជនតែងតែផ្ទុះសំណើចគ្រប់ពេលវេលា។ ចំពោះពិធីខួបកំណើតកញ្ញា យ៉ាទី ពីម្សិលមិញនេះមិនមានវត្តមានតារាចូលរួមច្រើនក៏ដោយ ក៏កញ្ញា នៅតែរីករាយ ព្រោះកញ្ញា យ៉ាទី ចូលចិត្តស្ងប់ស្ងាត់ ហើយក៏ធ្វើមិនធំដុំដូចគេនោះដែរ។

ប្រិយមិត្តដឹងរួចមកហើយថា កញ្ញា យ៉ាទី ជាពិធីការិនីមួយរូបដ៏ល្បី ហើយប្រិយមិត្តប្រាកដដឹងថា កញ្ញាស្គាល់តារាច្រើន ប៉ុន្តែកញ្ញា ហាក់បីដូចជាមិនសូវចេញមុខដូចតារាផ្សេងទៀតនោះឡើយ ព្រោះកញ្ញា មានភារកិច្ចរវល់ច្រើន ដោយជាប់បើកអាជីវកម្មផ្ទាល់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ ពិធីការិនីមួយនេះ ក៏មិនបោះបង់ការងារសិល្បៈចោលនោះដែរ បើសិនជាមានការអញ្ជើញឱ្យកញ្ញាធ្វើពិធីការិនីក្នុងកម្មវិធីផ្សេងៗ ក៏កញ្ញាទទួលទាំងអស់ លុះត្រាតែមិនប៉ះពាល់ជាមួយអាជីវកម្មរបស់គាត់៕

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com