Connect with us

Kim Tae Hee នឹងលេចមុខសាជាថ្មីក្នុងរឿង “Hi Bye,Mama” ក្រោយបាត់មុខពីសិល្បៈរយៈពេល ៥ ឆ្នាំ

កូរ៉េខាងត្បូង៖ ក្នុងសន្និសិទ្ធកាសែតកាលពីថ្ងៃទី ១៨ ខែកុម្ភៈ ម្សិលមិញ តារាសម្តែងដែលជាភរិយាបណ្តូលចិត្តរបស់ Rain បានបង្ហាញខ្លួនចូលរួមសម្តែងក្នុងរឿងថ្មីដែលមានចំណងជើងថា “Hi Bye, Mama” របស់ទូរទស្សន៍ TVN។

នេះគឺជាភាពយន្តដំបូងដែល Kim Tae Hee បានចូលខ្លួនសម្តែងជាលើកទី១ក្រោយសម្រាលបានបុត្រ ២ នាក់គួរឱ្យស្រលាញ់ដោយរយៈ ៥ ឆ្នាំមកនេះនាង បានបំពេញតួនាទីជាភរិយា និងម្តាយដ៏ល្អ ប៉ុន្តែពេលនេះនាងបានទទួលថតរឿង Hi Bye, Mama ដោយសារតែនាងចង់បង្ហាញពីធាតុពិតនៃទឹកចិត្តម្តាយចំពោះកូនដែលក្នុងសាច់រឿង តួម្តាយបានជួបគ្រោះឧបទវហេតុបណ្តាលឱ្យបាត់បង់ជីវីត ដោយមិនដាច់អាល័យពីកូន នាងក៏បានមកជួបកូនរយៈពេល ៤៩ ថ្ងៃក្នុងស្ថានភាពជាខ្មោច។

គួរបញ្ជាក់ដែរថា ទោះបីរឿងនេះជាប្រភេទរឿងខ្មោចមែនពិត តែមិនមែនបែបរន្ធត់ឡើយ ផ្ទុយទៅវិញវាជាសាច់រឿងដែលពោរពេញទៅដោយមនោសញ្ចេតនា កម្សត់ ព្រាត់ប្រាស់គ្នារវាងម្តាយ និងកូនក្នុងភពផ្សេងគ្នា។

ទន្ទឹមនឹងត្រៀមបង្ហាញខ្លួនក្នុងភាពយន្តថ្មីនេះដែរ អ្នកគាំទ្រក៏មិនភ្លេចនឹងលាន់មាត់សរសើរ Kim Tae Hee ពីការថែរក្សារូបរាង និងសម្រស់នៅស្អាតដដែល៕

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com