Connect with us

ខ្ចីបាន ១៨ថ្ងៃ ពេលនេះ Dortmund ទិញ Emre Can យកផ្ដាច់តែម្ដង

អាល្លឺម៉ង់៖ Emre Can បានចូលរួមជាមួយក្លិប Borussia Dortmund ក្នុងកិច្ចព្រមព្រៀងជាកីឡាករផ្លូវការ ក្រោយផ្លាស់ទៅលីគ Bundesliga បានត្រឹម១៨ថ្ងៃ ក្នុងលក្ខខណ្ឌខ្ចីជើងពីក្លិប Juventus ។

ខ្សែបម្រើសញ្ជាតិអាល្លឺម៉ង់វ័យ ២៦ ឆ្នាំរូបនេះ បានចុះហត្ថលេខាក្នុងតម្លៃខ្លួន ២៥ លានអឺរ៉ូ (២១ លានផោន) លើកិច្ចសន្យារយៈពេល ៤ ឆ្នាំ ដោយបង្ហាញខ្លួនបាន ៣ ប្រកួតឱ្យ Dortmund ដោយស៊ុតបាន ១ គ្រាប់ពេលបង្ហាញខ្លួនលើកដំបូង។

គួរបញ្ជាក់ផងដែរថា Can បានចាកចេញពីហង្សក្រហម Liverpool ទៅក្លិប Juventus ក្នុងការផ្ទេរដោយគ្មានតម្លៃខ្លួន កាលពីខែមិថុនា ឆ្នាំ២០១៨ ក្រោយពីរូបគេ ធ្លាប់លេងឱ្យក្លិប Bayern Munich និង Bayer Leverkusen ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com