Connect with us

កម្ពុជា រៀបចំសម្ដែងរបាំជូនភ្ញៀវទេសចរនាវា Westerdam ទស្សនា ដើម្បីបំបាត់អផ្សុក

ព្រះសីហនុ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០នេះបានថ្លែងឱ្យដឹងថា ដើម្បីបំបាត់កែអផ្សុក ជូនភ្ញៀវទេសចររបស់នាវា Westerdam ដែលចាកចេញពីក្រុងព្រះសីហនុ មកស្នាក់មួយរាត្រីនៅសណ្ឋាគារសុខាភ្នំពេញ រង់ចាំជើងហោះហើរទៅកាន់ប្រទេសរបស់ពួកគេរៀងខ្លួននោះ នៅល្ងាចថ្ងៃនេះ ក្រសួងទេសចរណ៍ នឹងរៀបចំឱ្យមានទស្សនីយភាព សិល្បៈដូចជារបាំអប្សរា របាំប្រពៃណីជូនពួកគាត់ ទស្សនាកំសាន្តនៅសណ្ឋាគារ។

បើតាមលោករដ្ឋមន្រ្តី ថោង ខុន ការរៀបចំឲ្យមានទស្សនីយភាពសិល្បៈ ជូនភ្ញៀវទេសចររបស់នាវា Westerdam នេះ បន្ថែមលើការរៀបចំដំណើរកម្សាន្តដោយរដ្ឋបាលរាជធានីភ្នំពេញ ជូនពួកគាត់បានទស្សនាទីក្រុងភ្នំពេញដ៏ស្រស់បំព្រង នាពេលកន្លងទៅ។

សូមជម្រាបថា នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ អ្នកទេសចរលើនាវា Westerdam ចុងក្រោយ ចំនួន២៣៣នាក់ បានធ្វើដំណើរតាមរថយន្តក្រុងចំនួន១០ ឆ្ពោះមករាជធានីភ្នំពេញ ដើម្បីត្រៀមបន្តដំណើរតាមយន្តហោះទៅកាន់ប្រទេស របស់ពួកគេរៀងៗខ្លួន នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោយទាំងអស់គ្នាពិនិត្យ សុខភាពពុំឃើញមានមេរោគ Covid-19 ។ ចំណែកអ្នកបម្រើការងារនៅលើនាវាចំនួន៧៤៧នាក់ នឹងធ្វើដំណើរត្រឡប់ទៅវិញតាមកប៉ាល់ Westerdam ឆ្ពោះទៅកាន់ហ្វីលីពីនវិញ៕

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com