Connect with us

មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ទាត់ចោលព័ត៌មានថា មានអ្នកជំងឺកូរ៉ូណាស្លា ប់ក្នុងមន្ទីរពេទ្យនេះ

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២០នេះ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានធ្វើការច្រានចោល និងបំភ្លឺជុំវិញការបង្ហោះ និងចែកចាយព័ត៌មានបំផ្លើស និងក្លែងក្លាយ ថា “មនុស្សបីនាក់ ស្លាប់ ដោយសង្ស័យថាមានផ្ទុកវីរុសកូរ៉ូណា តែបន្ទាប់ពីស្លាប់ភ្លាម ក្រុមគ្រូពេទ្យយកកៅស៊ូរុំសព យកទៅដុតភ្លាម និងគំរាមមិនឱ្យគ្រួសារសពនិយាយពីស្ថានភាពជំងឺរបស់អ្នកស្លាប់ឡើយ”។

យោងតាមទំព័រហ្វេសប៊ុកផ្លូវរបស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងដូច្នេះថា៖ “មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សូមជម្រាបជូនសាធារណជនទាំងអស់ ឱ្យបានជ្រាបថា មកទល់ពេលនេះ យើងពុំទាន់រកឃើញ និងមានករណីអ្នកជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មី (Covid-19) ចូលមកសម្រាកនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតនៅឡើយទេ។

មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សូមប្រកាសច្រានចោលនូវព័ត៌មានបំផ្លើស គ្មានការពិតដែលបានផ្សព្វផ្សាយដោយម្ចាស់ Account ឈ្មោះ Chham Chhany ។ មន្ទីរពេទ្យសូមឱ្យសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការចំពោះម្ចាស់ Account ឈ្មោះ Chham Chhany និងអ្នកចែករំលែកព័ត៌មានមិនពិតនេះ ដើម្បីមានចំណាត់ការតាមផ្លូវច្បាប់”៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com