Connect with us

តើអត្តសញ្ញាណប័ណ្ណខេត្ត អាចធ្វើផ្លាកលេខរថយន្ត ភ្នំពេញ បានដែរ ឬទេ?

ភ្នំពេញ៖ យោងតាមប្រកាស២៦២ ប្រ.ក.សក.ដជគ ចុះថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០១៩ ម្ចាស់រថយន្តមានអត្តសញ្ញាណប័ណ្ណខេត្ត ហើយចង់បានលេខភ្នំពេញ ទាល់តែម្ចាស់រថយន្តនោះ មានអាសយដ្ឋានអចិន្ត្រៃយ៍នៅភ្នំពេញ។ នេះបើយោងតាមការបញ្ជាក់លើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០។

ក្រសួបានបញ្ជាក់ថា អ្នកដែលមានអត្តសញ្ញាណប័ណ្ណខេត្ត ចង់ធ្វើផ្លាកលេខរថយន្តភ្នំពេញ ត្រូវយកអត្តសញ្ញាណប័ណ្ណរបស់គាត់ ភ្ជាប់មកជាមួយនូវសៀវភៅគ្រួសារ ឬ សៀវភៅស្នាក់នៅ ដើម្បីជាឯកសារអម ក្នុងការចុះបញ្ជីរថយន្ត។ ដូច្នេះអត្តសញ្ញាណបណ្ណខេត្តក៏អាចទិញផ្លាកលេខកម្ពុជាបានដែរ។

សូមជម្រាបថា ប្រកាសស្ដីពីបែបបទ និងនីតិវិធីនៃការចុះបញ្ជីយានជំនិះការផ្ដល់ផ្លាកលេខសម្គាល់យានជំនិះ និងការលុបយានជំនិះចេញពីបញ្ជីយានជំនិះ បានបញ្ជាក់ថា ប្រជាពលរដ្ឋ អាចធ្វើផ្លាកលេខយានយន្តនៅអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន៕

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com