Connect with us

ស្ត្រីម្នាក់អះអាងថា ក្រោយផ្អាកទទួលទឹករយៈពេល១ឆ្នាំ នាងលែងមានអាការៈហើមក្រោមភ្នែក ឈឺសន្លាក់ និងហើមពោះ

ឥណ្ឌូណេស៊ី៖ ជាទូទៅធ្លាប់តែឮថា មនុស្សគ្រប់រូប ត្រូវទទួលទានទឹក ឱ្យបានច្រើន ដើម្បីឱ្យខ្លួនប្រាណមានលំនឹងជាតិទឹក និងល្អចំពោះតម្រងនោមជាមួយអត្ថប្រយោជន៍ផ្សេងៗទៀតជាច្រើន បើយោងទៅតាមវេជ្ជសាស្ត្រ។ ប៉ុន្តែពេលនេះបែរជាមានស្ត្រីដែលមានអាជីពជាគ្រូបង្វឹកផ្នែកអាហារូបត្ថម្ភ និងជាគ្រូបង្ហាត់យូហ្កា Sophie Partik វ័យ ៣៥ ឆ្នាំមកពីកោះបាលី ប្រទេសឥណ្ឌូណេស៊ី បានអះអាងថា នាងបានផ្អាកទទួលទានរយៈពេល ១ ឆ្នាំមកហើយ ដែលលទ្ធផលទទួលបាននោះគឺពិតជាគាប់ចិត្តជាខ្លាំងដោយសារពេលនេះអាការៈឈឺសន្លាក់ ហើមភ្នែក ការប្រតិកម្មអាហារ ស្បែកមិនស្អាត និងបញ្ហារំលាយអាហារបានជាសះស្បើយទាំងអស់។

គួររំឭកថា មុនពេលនាងតមទទួលទានទឹក នាងមានអាការៈហើមក្រោមភ្នែកជាខ្លាំង ហើយនាងក៏ធ្លាប់បានពិគ្រោះជាមួយគ្រូពេទ្យដើម្បីរកដំណោះស្រាយដែរ ប៉ុន្តែគ្រូពេទ្យ បានប្រាប់នាងថា នាងមិនមានបញ្ហាអ្វីចំពោះសុខភាពឡើយ ប្រសិនជានាង ចង់បំបាត់អាការៈហើមក្រោមភ្នែកនេះ មានតែដំណោះស្រាយមួយគត់ គឺវះកាត់កែសម្ជស្ស។ ទន្ទឹមនឹងពិគ្រោះជាមួយគ្រូពេទ្យនេះហើយ មិត្តភ័ក្តិនាងដែរ បានអនុវត្តវិធីមិនបរិភោគទឹកបានផ្តល់យោបល់ឱ្យនាងសាកល្បងតាម ដោយបន្ទាប់ពីសាកវិធីតាមមិត្តភក្តិបានណែនាំហើយ នាងក៏សង្កេតឃើញសុខភាពក៏ដូចជាអាការៈដែលចោទជាបញ្ហាកន្លងមក មានការប្រែប្រួលទាំងស្រុង ដែលនាងទទួលបានលទ្ធផលគួរជាទីគាប់ចិត្ត។

Sophie បានបញ្ជាក់ថា ការពិតនៅពេលទទួលទានទឹកច្រើនបែរជាធ្វើឱ្យតម្រងនោមធ្វើការហួសកម្រិតជាហេតុធ្វើឱ្យសារធាតុចិញ្ចឹមទាំងអស់ចេញពីរាងកាយទៅវិញទេ ម៉្យាងទៀត យើងមិនចាំបាច់ត្រូវការទឹកដើម្បីរក្សាជាតិទឹកក្នុងរាងកាយនោះទេ ផ្ទុយទៅវិញ វាបែរជាធ្វើឱ្យលោកអ្នកមានអាការៈហើមពោះទៅវិញទេ ពេលខ្លះគួរតែផ្តល់ពេលវេលាសម្រាប់តម្រងនោមបានសម្រាកក៏ជាការល្អម៉្យាងដែរ។

គួរបញ្ជាក់ដែរថា Sophie រស់នៅដោយពឹងផ្អែកលើបន្លែ ផ្លែឈើ និងទឹកដូងដើម្បីទទួលបានសារធាតុចិញ្ចឹមដែលរាងកាយត្រូវការ៕

ប្រភព៖ dailymail

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com