Connect with us

Ozil នឹងអវត្តមានពេល Arsenal ប្រកួតជាមួយក្លិប Olympiakos យប់នេះ

អង់គ្លេស៖ Mesut Ozil មិនជាប់ឈ្មោះក្នុងបញ្ជីកីឡាកររបស់ Arsenal ពេលប្រកួត ជាមួយ ក្លិប Olympiakos ក្នុងពានរង្វាន់ Europa League នៅយប់នេះទេ។

ខ្សែបម្រើសញ្ជាតិអាឡឺម៉ង់រូបនេះ អវត្តមានការប្រកួត ដោយសារតែភរិយា របស់ខ្លួនជិតនឹងផ្តល់កំណើតដល់កូនដំបូង ហើយនឹងមិនអាច ចូលរួមក្នុង ការ ប្រកួតជម្រុះជុំទី ៣២ ជើងទី ១ នៅទីក្រុងអាតែនឡើយ។ ប៉ុន្តែខ្សែបម្រើ Matteo Guendouzi អាចវិលត្រឡប់ចូលរួមក្រុមវិញ បន្ទាប់ពីត្រូវបានដាក់ ឱ្យសម្រាក ក្នុងការប្រកួតក្នុងលទ្ធផល ៤-០ លើក្រុម Newcastle នៅ Premier League កាលពីថ្ងៃអាទិត្យ។

គួរបញ្ជាក់ផងដែរថា កាំភ្លើងធំ Arsenal នឹងប្រកួតជាមួយក្លិប Olympiakos របស់ក្រិកនៅម៉ោង ២០:០០ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com