Connect with us

សង្គ្រា មស្នេហ៍ បានកើតឡើងកាន់តែក្តៅគគុក ជាមួយសាច់រឿងដ៏ល្អឯកនៅក្នុងរឿង “វិវាទស្នេហ៍” វគ្គ “សង្វៀនស្នេហ៍”

ភ្នំពេញ៖ តើសប្តាហ៍នេះ លោក ប៉ាក់ថុមផុង រឿនចែឌី អាចទទួលបានដែរ ឬទេ បើដឹងថា មនុស្សខ្លួនស្រឡាញ់ បែរជានៅជាមួយមនុស្សប្រុសផ្សេង? ដោយដឹងថា ខ្លួនឯង កំពុងតែត្រូវម្នាក់ស្រីនោះកុហក តើចិត្តមួយនេះ គិតបែបណាចំពោះការស្រឡាញ់មួយនេះ?

ភាពយន្តដ៏ល្អឯកប្រចាំឆ្នាំ២០២០ របស់ប្រទេសថៃ រឿង “វិវាទស្នេហ៍” វគ្គ “សង្វៀនស្នេហ៍” ពោរពេញដោយការប្រចណ្ឌ ឈ្នានីស បង្កើតជាសង្គ្រាមស្នេហ៍ ព្រោះតែចង់បានភាពថ្នាក់ថ្នមពីមនុស្សដែលខ្លួនស្រឡាញ់ បានធ្វើឱ្យនារីម្នាក់ភ្លេចខ្លួនមួយពេល ដកចិត្តមិនបាន ដោយមិននឹកស្មានថា ខ្លួនបានធ្វើអ្វីខុសនោះទេ។ នេះក៏ព្រោះចង់ឈ្នះគ្នាទៅវិញទៅមក។

ប្រិយមិត្ត នឹងបានជួបកំពូលតារាល្បីៗប្រចាំប្រទេសថៃ ដែលមានវត្តមានសម្តែងនៅក្នុងរឿង “វិវាទស្នេហ៍” វគ្គ “សង្វៀនស្នេហ៍” ដូចជា៖ លោក ប៉ាក់ថុមផុង រឿនចែឌី, កញ្ញា ភិតឆក់ណាត សាខាកន, កញ្ញា ភិតតាន ផាក់ថាក់ណុង និង លោក ចេសាន់ យុំាង ដែលសុទ្ធសឹងតែជាតារាសម្តែងកំពុងពេញនិយមក្នុងស្រទាប់មិត្តយុវវ័យ។

ទស្សនិកជនប្រាកដជាចង់ដឹងថា តើវគ្គ “សង្វៀនស្នេហ៍” នេះមានឈុតឆាកបែបណា កាច់កុងគ្នាប៉ុណ្ណា តើអ្នកណាអាចទទួលបានក្តីស្រឡាញ់ពិតពីលោក លោក ប៉ាក់ថុមផុង រឿនចែឌី ហៅ “លោក ដូង”? ក្នុងសប្តាហ៍នេះ រឹតតែជក់ចិត្តជាមួយសាច់រឿងដ៏ល្អឯកមួយនេះ។ សូមកុំចូលរួមទស្សនាទាំងអស់គ្នាជាមួយរឿង “វិវាទស្នេហ៍” វគ្គ “សង្វៀនស្នេហ៍”។

ស្ថានីយទូរទួស្សន៍ MYTV នឹងធ្វើការផ្សាយជូនទស្សនានៅរឿង “វិវាទស្នេហ៍” វគ្គ “សង្វៀនស្នេហ៍” រៀងរាល់ថ្ងៃសៅរ៍ និង អាទិត្យ វេលាម៉ោង ១២ថ្ងៃត្រង់ និងវេលាម៉ោង ៥ល្ងាច តទៅ៕

(ទស្សនាវីដែអូ)

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com