Connect with us

យកសម្បកដបប្លាស្ទីកដែលប្រើប្រាស់រួចមកធ្វើផ្លូវថ្នល់ ទទួលបានគុណភាពខ្ពស់ហួសពីការស្មាន

សង្គម៖ បច្ចុប្បន្នប្លាស្ទីកបានចោទជាបញ្ហាយ៉ាងខ្លាំងនៅលើពិភពលោក ប៉ុន្តែក៏មានតាមបណ្តាប្រទេសមួយចំនួនកំពុងរកដំណោះស្រាយ និងព្យាយាមអនុវត្តន៍ឈប់ប្រើប្រាស់ប្លាស្ទីកបណ្តើរៗដើម្បីភពផែនដីដោយសារធាតុគីមីទាំងអស់អាចប៉ះពាល់ដល់ជីវិតមនុស្ស សត្វ និងបរិស្ថាន។ ហេតុនេះហើយទើបមានមនុស្សជាច្រើនបានស្រាវជ្រាវពីវិធីកែច្នៃប្លាស្ទីកដែលបានប្រើប្រាស់រួចមកធ្វើជាវត្ថុផ្សេងទៀតដែលមានប្រយោជន៍ម្តងទៀត។

តួយ៉ាង ថ្មីៗនេះអង្គការនៃចក្រភពអង់គ្លេស និង ក្រុមហ៊ុន MacRebur បានច្នៃដបប្លាស្ទីកដែលបានប្រើប្រាស់រួចមកធ្វើជាផ្លូវថ្នល់ដែលចំណាយអស់ថវិកាតិចហើយថែមទាំងមានគុណភាពល្អជាងល្បាយដែលបានប្រើប្រាស់ចាក់ផ្លូវថ្នល់សព្វថ្ងៃបានរហូតដល់គុណនឹង ១០ ឯណោះ។ ម៉្យាងទៀតការស្រាវជ្រាវមួយនេះគឺគ្រាន់តែចង់រួមចំណែកដោះស្រាយនូវវិបត្តិដែលពិភពលោកកំពុងប្រឈម និងដើម្បីកែខៃលើគុណភាពទាបរបស់ផ្លូវថ្នល់ដែលទាំងអស់គ្នាត្រូវបើកបរជារៀងរាល់ថ្ងៃ៕

ប្រភព៖ freeworld

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com