Connect with us

សម្ដេច ហ៊ុន សែន សម្តែងក្តីរីករាយចំពោះព័ត៌មានអំពីប្រទេសចិន រកឃើញឱសថដែលអាចព្យាបាលជំងឺបង្កដោយវីរុសកូវីដ១៩

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រដល់គរុសិស្ស គរុនិស្សិត ចំនួន ១,៩៧៧នាក់ នៅវិទ្យាស្ថានជាតិអប់រំ កាលពីថ្ងៃទី១៨ ខែកុម្ភៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្តែងក្តីរីករាយជាមួយនឹងព័ត៌មានអំពីប្រទេសចិន ដែលបានប្រកាសបានរកឃើញឱសថដែលអាចព្យាបាលជំងឺបង្កដោយមេរោគកូវីដ១៩ Covid-19 បាន តាមរយៈថ្នាំព្យាបាលជំងឺគ្រុនចាញ់ដែលមានលក់នៅតាមទីផ្សារសព្វថ្ងៃ។

សម្តេចតេជោ បានលើកឡើងថា ប្រសិនបើឱសថនេះ អាចព្យាបាលមនុស្សជាសះស្បើយពិតមែននោះ សភាពការណ៍នឹងអាចរលត់បានក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ដែលនេះក៏ជាដំណឹងល្អសម្រាប់យើងទាំងអស់គ្នា។
ទន្ទឹមនឹងនេះដែរ សម្តេចតេជោនាយករដ្ធមន្រ្តី បានសម្តែងនូវការសោកស្តាយ និងចូលរួមរំលែកទុក្ខជាមួយរដ្ឋាភិបាល និងប្រជាជនចិន ព្រមទាំងប្រទេសមួយចំនួនដែលមានប្រជាពលរដ្ឋខ្លួនបាត់បង់ជីវិតដោយសារជំងឺឆ្លងកូវីដ១៩ (Covid-19) ។ ជាមួយគ្នានេះដែរ កម្ពុជាសូមអបអរសាទរជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលចិន ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺបង្កដោយមេរោគកូវីដ ១៩ (Covid-19) នេះ។

សម្តេច តេជោ ហ៊ុន សែន ក៏សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតដល់មិត្តចិន ដែលបានយកចិត្តទុកដាក់ជួយមើលថែរក្សាដល់និស្សិតកម្ពុជាដែលកំពុងរស់នៅ និងសិក្សានៅប្រទេសចិនរួមទាំងនៅតំបន់វ៉ូហានដែលមាននិស្សិត ២៣នាក់ ដែលពួកគេមានសុខភាពល្អណាស់។

សម្តេចតេជោ មានការសោកស្តាយដែលមានជនអគតិមួយចំនួន បានប្រឌិតព័ត៌មានមិនពិតថាមាននិស្សិតកម្ពុជានៅវ៉ូហានស្លាប់ម្នាក់ ហើយពួកខិលខូចទាំងនេះ ក៏បានប្រឌិតរឿងអកុសលកុហក់បោកប្រាសបន្ថែមទៀតថា សម្តចតេជោនាយករដ្ធមន្រ្តី កំពុងឈឺធ្ងន់ដោយសារឆ្លងមេរោគកូវីដ១៩ (Covid-19)។ ការប្រមាថរបស់ជនអគតិទាំងនេះ មិនបានអ្វីក្រៅពីទទួលត្រឡប់ទៅវិញនូវផលនៃអំពើអាក្រក់របស់ខ្លួនឡើយ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com